ឆេះនៅក្នុងអគារពិភពកំសាន្តជីងសុីង របស់ជនជាតិចិនបង្កភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានប្រើរថយន្តទឹក អន្តរាគមន៍ជួយពន្លត់អគ្គិភយ័ដែលឆេះនៅក្នុងអគារពិភពកំសាន្តជីងសុីង ដែលមានម្ចាស់ជាជនជាតិចិន ស្ថិតនៅតាមផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៤ ជិតរង្វង់មូលតោ២ វេលាម៉ោងជិត១រសៀល ថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៨​ ។

ភ្លាមៗ គេនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់នៅឡើយ ប៉ុន្តែបើយោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានសន្និដ្ឋានថា អគ្គិភយ័នេះទំនងជាកើតឡើងដោយសារឆ្លងប្រពន្ធ័ភ្លើងពីម៉ាសុីនត្រជាក់ និងថា ស្ថានភាពនេះ អាចគ្រប់គ្រងបាន មិនរាលដាលធ្ងន់ធ្ងរ ឬប៉ះពាល់ដល់មនុស្សរងគ្រោះថ្នាក់អ្វីឡើយ។

អគ្គិភ័យនេះបានរលត់ទៅវិញហើយ ក្រោយអន្តរាគមន៍ជួយពន្លត់រយៈពេលជាងកន្លះម៉ោង ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print