ទុស្សេបង្គោលខ្សែភ្លើងឆាបឆេះផ្អើលទាំងថ្ងៃត្រង់ នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញៈ ​ ឆ្លងចរន្ទទុស្សេបង្គោលខ្សែភ្លើងបណ្ដោយអោយ ឆាបឆេះផ្អើលទាំងថ្ងៃត្រង់​ ធ្វើឲ្យប្រជាពលរដ្ឋ​នាំគ្នាយក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់​​ និងរថយន្តពន្លត់​អគ្គិភ័យមកបាញ់អស់២គ្រឿង ទើបរលត់ ។

ហេតុការណ៍នេះបានឆេះបំផ្លាញអស់ខ្សែភ្លើង និងខ្សែរកាបិ៍ អុបទិកមួយ ចំនួនដាច់ធ្លាក់ផងដែរ កាលពីវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ នៅលើបង្គោលភ្លើងមួយដើម ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆាប​ឆេះខ្សែភ្លើងយ៉ាងសន្ធោរសន្ធៅចេញពី​ផ្នែ​ក​​ខាង​លើ​មុន ទើបឆ្លងរាលដាល​ ធ្វើឲ្យប្រជាពលរដ្ឋ​នាំគ្នាយក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់​​ និងរថយន្តពន្លត់​អគ្គិភ័យមកបាញ់អស់២គ្រឿង ទើបរលត់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print