បាតុកម្មប្រឆាំងជនអន្តោប្រវេសន៍ក្លាយជាអំពើហិង្សា

ចែករំលែក៖

រដ្ឋាភិបាលអាល្លឺម៉ង់កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ពីបណ្តាញផ្សព្វផ្សាយនានានៅទូទាំងប្រទេស ក្រោយពេលមានបាតុកម្មក្លាយជាហិង្សានៅទីក្រុង Chemnitz ស្ថិតនៅភាគខាងកើតប្រទេសនេះ បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់។

កម្លាំងប៉ូលិសប្រឆាំងបាតុកម្មរាប់ពាន់នាក់បានប្រើប្រាស់ឧស្ម័នបង្ហូតទឹកភ្នែក បាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ប្រមាណ១.០០០នាក់ បង្កឲ្យមានភាពចលាចលនៅទីក្រុង Chemnitz កាលពីយប់ថ្ងៃទី២៧ ខែសីហា។ ក្រុមបាតុករបានស្រែកហូរកញ្ជ្រៀវនៅពាក់ស្លោកប្រឆាំងជនជាតិបរទេស។ បាតុកម្មកើតឡើង ដោយសារតែបុរសម្នាក់ ជនជាតិអាល្លឺម៉ង់ អាយុ៣៥ឆ្នាំ បានស្លាប់ ដោយសារតែរងការវាយប្រហារដោយកាំបិត កាលពីថ្ងៃទី២៦ ខែសីហា ដោយសារតែវិវាទផ្ទាល់ខ្លួនរវាងជនជាតិអាល្លឺម៉ង់ នឹងជនភៀសខ្លួនបរទេស។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ ប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនមនុស្ស២នាក់ ក្នុងនោះមានចនជាតិស៊ីរីម្នាក់ និងជនជាតិអុីរ៉ង់ម្នាក់ អាយុ២២ឆ្នាំ និង២១ឆ្នាំ។ សកម្មភាពខាងលើ បានបង្កឲ្យបាតបង់សណ្តាប់ធ្នាប់សាធារណៈ ដោយសារតែពលរដ្ឋខឹងសម្បានាំគ្នាធ្វើបាតុកម្ម នៅតាមដងផ្លូវប្រឆាំង ជនបរទេសរស់នៅទឹកដីអាល្លឺម៉ង់។

កន្លងមកអាល្លឺម៉ង់បានសម្រេចទទួលជនភៀសខ្លួនជាច្រើនមុឺននាក់មកពីតំបន់មជ្ឈិមបូព៌ាឲ្យរស់នៅក្នុងប្រទេស នេះដើម្បីបញ្ចប់វិបត្តិជនភៀសខ្លួននៅអឺរ៉ុប។ ការក្រោកឈរឡើងប្រឆាំងនឹងក្រុមជនជាតិបរទេសពីពលរដ្ឋអាល្លឺម៉ង់ បានបង្កក្តីបារម្ភដល់រដ្ឋាភិបាលខ្លាចមានការប្រកាន់ជាតិសាស្ត្រកើនឡើងជាទ្រង់ទ្រាយធំនៅក្នុងទឹកដីរបស់ខ្លួន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print