ប្រទះឃើញសពស្អុយរលួយក្នុុងបន្ទប់ទឹកផ្ទះអភិបាលរងខេត្តមួយរូប

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈមានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋដើររកបេះបន្លែបាន ធុំក្លិនស្អុយចេញពីបន្្តប់ទឹកគ៏ទោរកមើលស្រាប់តែប្រទះឃើញសពដែលមានក្កិនស្អុយនិងរលួយះស់ទៅហលតទើបរត់ទីរាយការណ៍ប្រាប់សមត្ថកិច្្ចអោយចុះទៅពិនិត្យ។
ករណីប្រទះឃើញសពនេះកើតឡើងកាលពីរសៀលថ្ងៃពុធ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព ស២៥៦២ ត្រូវថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនមានការភ្ញាក់ផ្អើលមានឈ្មោះទឹង ពៅ ភេទស្រី អាយុ៤៥ឆ្នាំ នឹងប្តីឈ្មោះស ហន អាយុ៥៥ឆ្នាំ  រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបានរាយការណ៍មកសមត្ថកិច្ចយើងថា បានប្រទះឃើញសាកសពស្រ្តីមិនស្គាល់អត្តសញ្ញាណ០១នាក់ អាយុប្រហែល២៥ឆ្នាំ ដេកស្លាប់ក្នុងអាងបន្ទប់ទឹក មានសភាពស្អុយរលួយ ក្នុងដីចំការរបស់ឈ្មោះសំ ប៊ុនណ្ណារិទ្ធ (អភិបាលរងខេត្តស្វាយរៀង ផ្ទះទុកចោល) ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខណៈពេលពរនាក់ប្តីប្រពន្ធទៅបេះស្លឹកកន្រ្ទោប នៅក្បែបង្គន់ខាងក្រោយផ្ទះរបស់ឈ្មោះសំ ប៊ុនណ្ណារិទ្ធ ។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍សមត្ថកិច្ច ជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ។ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ជំនាញកោសល្យវិច័យកំពុងបន្តការត្រួតពិនិត្យសព។
នៅមិនទាន់មានសេចក្តីបញ្ជាក់ណាមួយថាស្ត្រីរងគ្រោះរស់នៅទីណា និងឈ្មោះអ្វីនោះទេព្រោះបើតាមអ្នកស្រុកតំបន់ខាងលើមិនមានបាត់សមាជិកគរួសារឡើយ។
សូមបញ្ជាក់ថាផ្ទះកើតហេតុខាងលើជាផ្ទះដែលគេទុកចោលជាកម្មសិទ្ធិរបស់លោកអភិបាល រងខេត្តស្វាយរៀងសំប៑ុណ្ណារឹទ្ឋ៕សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print