ភ្នំពេញ៖ សពអតីតថៅកែសណ្ឋាគារឆាយហុង ដែលធ្លាក់ពីលើទឹកលិចបាត់រយះពេល៤ថ្ងៃមកទើបរកឃើញសពនៅម្តុំកន្លែងបាត់ខ្លួន ខណះបើកម៉ូតូទឹកដែលទើបទិញថ្មីលំហែលកាយតាមដងទន្លេមេគង្គម្តុំកោះដាច់ នេះបើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹង។
សមត្ថកិច្ចបានឲ្យដឹងទៀតថាក្រុមគ្រួសារបានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់ព្រឹកម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទីទី៣០សីហានេះទើបរកឃើញ ដោយអ្នកនេសាទជនជាតិខ្មែរឥស្លាមដែលនេសាទម្តុំនោះ ។
សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
គួបញ្ជាក់ថា មានករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វា រហូតមកដល់ រសៀល ថ្ងៃទី២៩ខែសីហា នេះគីរយះពេល៣យប់៣ថ្ងៃសព ត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ។
តាមនគរបាល បានអោយដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែកាយតាមដងទន្លេ ។មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ ក៍បានធ្លាក់ទឹកលិចបាត់ ហើយ ម៉ូតូទឹក ក៏បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៏បានរក្សាទុកដោយនៅក្នុងឃ្លុបម៉ូតូទឹកនោះគេរកឃើញទូរសព្ទ័សេរីទំនើប២គ្រឿងប៉ុណ្ណោះ ។ ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបាននាំគ្នា ជួលទូកជួយរក តែរកពុំឃើញ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថាខែនេះជារដូវទឹកតំឡើង ទឹកបានហូរខ្មួលខ្មាញ មិនដឹងថា ជនរងគ្រោះបានរសាត់អណ្តែតទៅដល់ទីតាំងណានោះទេ ដែលគេអះអាងថាជនរងគ្រោះអាចស្លាប់បាត់ទៅហើយ៕ ជ្រោយពេជ្រ