ភ្នំពេញ:ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ I phone ពីនារីម្នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេច ត្រូវយុវតីរងគ្រោះស្រែក រួចជិះគេចខ្លួនរហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនបាន រួចវាយខ្នោះយកមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ។
ករណីនេះបានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅជិតផ្សាររាត្រី ហើយត្រូវឃាត់បាននៅជាប់របងសាលាកូលាប គល់ស្ពានជ្រោយចង្វាសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យថឹងថា ជនសង្ស័យឈ្មោះ រិទ្ធី អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំគៀនស្វាយ ខេត្តកណ្តាល ដែលជិះម៉ូតូ Smash ស៊េរីចាស់ (មិនចាំស្លាកលេខ) ។
តាមសម្ដីរបស់យុវតីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានបើកម៉ូតូ Icon តែម្នាក់ឯងដោយធ្វើដំណើរពីផ្សារកណ្ដាល ក្នុងទិសដៅពីត្បូងទៅជើង ខណ:កំពុងដោតកាស និយាយទូរសព្ទុជាមួយម្តាយរបស់នាង មិនដឹងថាមានជនសង្ស័យជិះតាមមកពីណាទេ លុះមកដល់ចំណុចកើតហេតុ ជិតផ្សាររាត្រី ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ Smash មួយគ្រឿង មិនចាំស្លាកលេខ មក អែបក្បែរនាង ហើយធ្វើសកម្មភាពឆក់ទូរសព្ទ តែមិនបានសម្រេចទេ ព្រោះប្អូនក្រឡេកឃើញទាន់ រួចគេចផុត ភ្លាមនោះជនសង្ស័យបានព្យាយាមជិះគេចខ្លួន ស្រែក ចោរៗ ឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងអាវុធហត្ថដែលស្លៀកពាក់ស៊ីវិល នាំគ្នាជួយដេញតាម រហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ និងអាវុធហត្ថខណ្ឌដូនពេញ ស្ទាក់ចាប់បាន រួចនាំមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ។
បន្ទាប់ពីកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បាននាំជនសង្ស័យឡើងរថយន្តសារ៉ែនរបស់នគរបាលខណ្ឌដូនពេញ យកទៅសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ