ងោកមួយភាំងបើករថយន្តទៅបុកសួនច្បាតពុះចែកទ្រូងផ្លូវ ក្រឡាប់រថយន្តចាក់ទឹកកករាយពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ: រថយន្តកូរ៉េ ដឹកទឹកកកមួយគ្រឿង បើកលឿនងោកមួយភាំងរ៉េចង្កូតបុកឡើងលើសួនច្បាត ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្តចាក់ទឹកកករាយពេញផ្លូវ ។

ហេតុការណ៍នេះបានកើងឡើងកាលពីម៉ោងជិត៥ទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ និងមានអ្នករួមដំណើរដោយបុរស៣នាក់ទៀត បើករថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1419 មានដឹកទឹកកកពេញរថយន្ត បើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ទំនងជាងោកមួយភាំងបានរ៉េចង្កូតទៅបុកឡើងលើសួនពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ចាក់ទឹកកកពេញផ្លូវ ហើយសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល និងមានរថយន្តមួយគ្រឿងទៀតមកប្រមូលទឹកកកដែរសល់យកទៅ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីតំណាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print