រថយន្តធុនធំពីគ្រឿងបុកគ្នាបណ្ដាលមនុស្សម្នាក់និង២នាក់រងរនួសធ្ងន់ស្រាល

ចែករំលែក៖

ប៉ោយប៉ែត:រថយន្តធំពីគ្រឿងបុកគ្នាធ្វើឲ្យមនុស្ស៣នាក់ម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងនស្រាលកាលពីវេលាម៉ោង២១និង ១៥នាទីយប់ថ្ងៃទី៣០-៨-២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុចលើស្ពានតាប៉ុន ស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលមកពីរថយន្ត បុក រថយន្ត ក្នុងទិសដៅផ្ទុយគ្នា ពីលិចទៅកើត។
-សមត្ថកិច្ចប្រាប់ថាមុនកើតហេតុមានរថយន្ត ០១គ្រឿងម៉ាកហ៉ីយិនដាយផ្លូវ៥ពណ៍ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះហុង ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិភ្នៅ ឃុំព្រៃឈរ ស្រុកលុះពងត្របែក ខេត្តព្រៃវែងបើកបរមកពីទិសខាង លិច ទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃទៅបុកនឹងរថយន្ត០១គ្រឿងម៉ាកហ៉ីយិនដាយផ្លូវ៥ពណ៍សពាក់ផ្លាកលេខតាកែវ3A0301 បើកបរដោយឈ្មោះអូន អុំ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិត្រពាំងចក ឃុំថើប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរមកពីទិសខាងកើត ទៅ ទិសខាងលិច បណ្តាលអោយបុកចំពីមុខកើតមានគ្រោះថ្នាក់តែម្តង។

សមត្ថកិច្ចបន្ថែមថាអ្នកបើកបររថយន្តឈ្មោះ ហុងបានស្លាប់នៅនឹងកន្លែងកើតហេតុ។ចំណែកអ្នកបើកបររថយន្ត ឈ្មោះអូន អុំ របួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រ ព្រះចំពោះអ្នករួមដំណើរឈ្មោះហៃ ម៉ៅ រងរបួសស្រាលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។រថយន្តទាំងពីគ្រឿងខូចខាតធ្ងន់។

សមត្ថកិច្ចបញ្ជាក់ថា:វត្ថុតាងរថយន្តទាំង ពីគ្រឿងកំលាំងជំនាញធ្វើការវាស់វែង និងយក មករក្សាទុកនៅអធិករដ្ឋានស្រុកព្រះនេត្រព្រះ។
*ចំពោះសពរងគ្រោះសមត្ថកិច្ចបានប្រគល់ឪ្យសាច់ញញាតិចាត់ចែងតាមប្រពៃណី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print