រស់នៅជាមួយគ្នា៤ឆ្នាំរងកម្មតែទឹកភ្នែកទ្រាំលែងបានប្តឹងសមត្ថកិច្ចជួយ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីធ្វើសកម្មភាពយកកាំបិតមកបំណងអា​កប្រពន្ធបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍​ ៤រោច​ ខែស្រាណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស២៥៦២​ ត្រូវនិងថ្ងៃទី៣០​ ខែសីហា​ឆ្នាំ២០១៨​ នៅបន្ទប់ជួលលេខ៤២ ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីជាជនរងគ្រោះមានឈ្នោះ ប៊ូ ហុង អាយុ ២២ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ។  ចំណែកប្តីហេង ស៊យខាងដែលមានឈ្មោះ ឆៃ ចន្តា អាយុ ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅភូមិចំការលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពុងចាម ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា​ នៅម៉ោងប្រមាណ ០៦ព្រឹកថ្ងៃកើតហេតុនារីរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ជាមួយប្តីហេងស៊យរួមជាមួយកូនស្រីតូចម្នាក់ទៀតខណះពេលដែលកំពុងដេកស្រាប់តែប្តីហេងស៊យខាងលើមមើវាយចំខ្នងមួយរួចមកប្រពន្ធឆ្ងល់ក៏មកសួរហេតុអ្វីបានវាយញុំ ស្រាប់តែបានស្ទុះវឹងទៅយកកាំបិតចំនួន២ដើមមកគម្រាមអាករ និងនិយាយថា អញ់ឲ្យងាប់ពេលណាងាប់ពេលហ្នឹង ដោយមានការភិតភ័យជាខ្លាំងដោយនៅក្នុងបន្ទប់មានទាំងកូនតូចផង ទើបប្រពន្ធមិនហ៊ានតបតរជាមួយប្តីឡើយព្រោះខ្លាចប្តីហេងស៊យខាងលើទប់កំហឹងមិនបាន ក៍សំងំនៅស្ងៀមបានត្រឹមរៀបប្រាប់អ្នកជិតខាងឲ្យជួយរាយការណ៍ដល់សម្ថិតកិច្ចតែប៉ុណ្ណោះ ក្រោយ ពីសម្ថិតកិច្ចទទួលបានដំណឹងភ្លាមក៏ចុះប្រតិបិត្តការភ្លាមនិងឃ្លាត់ខ្លួនជនបង្ករួមទាំង វត្ថុតាងដែលជនបង្កយកមកគគ្រាមយកមកប៉ុស្តិ៍រដ្ឋបាលនគរបាលរដ្ឋបាលចោមចៅ២ ដើម្បីចាត់ការតាមនិតិវិធី ប៉ុន្តែដោយសារប្រពន្ធមានចិត្តសណ្តោសប្រណីថ្វិតប្តីហេងស៊យធ្វើបាបអស់រយះពេល៤ឆ្នាំក៍ដោយបានត្រឹតែឲ្យសម្ថិតកិច្ចធ្វើរការណែនាំនិងធ្វើកិច្ចសន្យាដើម្បីកុំថ្ងៃក្រោយហ៊ានធ្វើរអំពើរបែបនេះទៀត៕សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print