យោធានៅអង្គភាពវរៈសេនាតូច៣១៤ម្នាក់ ត្រូវរថយន្តបុករងរបួសធ្ងន់បាក់ជើងខាងស្តាំ​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅចន្លោះគីឡូម៉ែត្រ១២៥.១២៦​ ស្ថិតក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ កាលពីនៅវេលាម៉ោង១៦.៣៥នាទីថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងរវាងរថយន្តនិងម៉ូតូមានទិសដៅស្របគ្នា(ព្រះសីហនុ.ភ្នំពេញ) រថយន្តកុងទីន័រម៉ាកហុីណូ​ ស្លាកលេខកំពង់ស្ពឺ៣A១២៣៨ពណ៌សឆ្នូតបៃតង​ (អ្នកបើកបរបានរត់គេចខ្លួនបាត់​)  បានបុកជាមួយ​ម៉ូតូម៉ាក​វេវ​ អាល់ហ្វា​ ពណ៌ខ្មៅ​ ស្លាកលេខ​ព្រះសីហនុ១E២៦៨៦ បើកបរដោយឈ្មោះ​ មាស​ ញើញ​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ មុខរបរយោធា​ អង្គភាពវរៈសេនាតូច៣១៤​ បញ្ជាការដ្ឋានការពារកោះឆ្នេរ​ មានទីលំនៅភូមិចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ រងរបួសធ្ងន់បាក់ជើងខាងស្តាំ​ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថជួយសង្រ្គោះយកមកមណ្ឌលសុខភាពតក្កវិទ​កំពង់សីលា ។
​  ចំណែករថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីរង់ចាំការដោះស្រាយទៅតាមនិតិវិធី​ ៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print