ប្រទះឃើញស្ត្រីម្នាក់ចងកសម្លាប់ខ្លួននៅលើដើមឈើក្បែរមន្ទីពេទ្យព្រះកេតុមាលា

ចែករំលែក៖

ភ្នំពេញ៖ប្រជាពលរដ្ឋបានប្រទះឃើញស្រីម្នាក់ចងកសម្លាប់ខ្លួននៅដើមឈើបង្ករការណ៍ផ្អើលកាលពីម៉ោងជាង៥ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើដើមត្របែកព្រៃមួយដើមនៅចិញ្ចើមផ្លូវព្រះសុីសុវត្ថិ ខាងកើតមន្ទីពេទ្យព្រះកេតុមាលា ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលធ្វើអត្តឃាតដោយចងកនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ស្លៀកពាក់ខោអាវឈុត ហើយនៅក្រោមដើមឈើ កន្លែងកើតហេតុគេឃើញមានស្បែកជើងមួយគូរពណ៌ខ្មៅ ស្ត្រីធ្វើអត្តឃាតនេះដោយយកខ្សែអង្រឹងនៅលើដើមត្របែកព្រៃ ដែលមានកំពស់ពីដីប្រមាណ២ម៉ែត្រ។

ប្រភពពត៌មានពីសមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុឱ្យដឹងទៀតថា ប្រជាពលរដ្ឋបានប្រទះឃើញហើយរាយការណ៍ប្រាប់អាជ្ញាធរ រួចសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើកោសល្យវិច្ច័យតែម្តង។

បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចឱ្យដឹងថាសពពិតជាស្លាប់ដោយចងធ្វើអត្តឃាតពិតប្រាកដ មែនសពត្រូវបានដឹកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print