ដើរកាត់ស្រូវស្រែទៅមើលសត្វក្របីដួលផ្កាប់មុខលង់ទឹកស្លាប់សង្ស័យជំងឺខ្យល់គ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញស្លាប់ផ្កាប់មុខ ក្នុងទឹកស្រែស្រូវបង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ខណៈគេដឹងថាគាត់ដើរកាត់ទៅក្នុងគោល បំណងមើលសត្វក្របីដែលចងឲ្យសុីស្មៅ សង្ស័យមានជំងឺខ្យល់ទើបដួលបែបនេះ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងស្រូវទឹកស្រែត្រង់ចំណុចប៉ាយឡាយ ស្ថិតក្នុងភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរឲ្យដឹងថា ជនរងគ្រោះដែលគេប្រទះឃើញ(ស្លាប់)ក្នុងស្រូវទឹកស្រែឈ្មោះ គង់ ឡាដាំង ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ នៅភូមិ.រស់នៅភូមិ.ឃុំកើតហេតុ ជនរងគ្រោះមានប្រពន្ធឈ្មោះ បុិល អ៊ុក អាយុ ៤៨ឆ្នាំ និងកូនស្រីម្នាក់ក្នុងបន្ទុកគ្រួសារ។

លោក វរសេនីយ៍ឯកបន្តថា ក្រោយសមត្តកិច្ចសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ឃើញថាជនរងគ្រោះអាចស្លាប់ដោយសារលង់ទឹកពិតប្រាកដ ខណៈលើខ្លួនប្រាណសាកសពពុំស្លាកស្នាមអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធករណីឃាតកម្មនោះទេ ហើយក៍អាចបណ្ដាលមកពីកើតជំងឺខ្យល់គ នៅគ្រាដែលគាត់កំពុងដើរក៍អាចងងឹតមុខដួលបែបនេះ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print