ឡិចស៊ីស RX300 បុកតូយ៉ូតា Hilux រួច​រុញ​ផ្ទប់បុក​ម៉ូតូ​១​គ្រឿង​ទៀតរងការ​ខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ មានករណីគ្រោះថ្នាក​ចរាចរណ៍​មួយ​បានកើត​ឡើងដោយសារ​រថយន្ត​២​គ្រឿង បុក​បន្តកន្ទុយ​គ្នា រួច​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿងទៀតខូចខាតយ៉ាងដំណំបង្ក​ភាព​ភ្ញាក់ផ្អើលដល់ប្រ​ជាពលរដ្ឋក្បែរនោះចោមរោមមើលគ្រប់គ្នា ។​

RX300

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ចំណុច​ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។​

ប្រភពពី​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត Lexus RX300 ពណ៌​ខ្មៅ មួយគ្រឿងពាក់ស្លាក​លេខ​ភ្នំពេញ 2L-2293 បើកបរ​ដោយបុរសមិនស្គាល់ឈ្មោះនិងអាសយដ្ឋានម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។ លុះមកដល់​កែង​ផ្លូវ​១៥៦​បាន​រ៉េ​ចង្កូត​បុក​រថយន្ត Toyota Hilux Vigo ពណ៌​ស្ករ មួយគ្រឿងពាក់ស្លាក​លេខ​ភ្នំពេញ​2AS-5556 ចំពាក់​កណ្តាល​ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត​ដែល​បើកបរ​ពី​ជើង​ទៅ​ត្បូង​។ ពេលនោះរថយន្ត Lexus ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1BF-2181 មួយគ្រឿងទៀតតែ​មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ គ្រាន់តែធ្វើឲ្យម្ចាស់ម៉ូតូភ័យព្រលឹងចុងសក់ប៉ុណ្ណោះ ។​

សាក្សីឲ្យដឹងទៀតថា ក្រោយពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ ត្រូវបាន​នគរ​បាលច​រា​ចរណ៍ ​ខណ្ឌទួលគោក​ចុះ​វាស់វែងនិងបានយកទៅ​រក្សាទុកនៅអធិការដ្ឋាន​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយជនរងគ្រោះនៅពេល​ក្រោយ​ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print