បើករថយន្តទាំងស្ថានភាពស្រវឹង បានបំផ្លាញផ្ទះប្រជាពលរដ្ឋ និងរថយន្តរបស់ខ្លួនខ្ទេចអស់ ហើយបង្កឲ្យរបួសធ្ងន់២នាក់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់ផឹកស្រាស្រវឹងឡើង  ជោកជាំ ហើយបើករថយន្តកាមរីឆ្លាមរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងនៅក្បែគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរនិងអ្នករួមដំណើរទាំង២នាក់បានរបួសហូរឈាមពេញផ្ទៃមុខ ។
        ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
      បើតាមសម្ដីសន្តិសុខដែលយាមនៅការដ្ឋានក្បែរទីតាំងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គាត់ឃើញរថយន្តម៉ាក កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2K-1492 ដែលបើកបរដោយបុរសម្នាក់ រួមមានបុរសម្នាក់ទៀតក្នុងរថយន្ត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន រួមទាំងមានស្ថានភាពស្រវឹងស្រាជោកជាំផងនោះ ក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងនៅក្បែគ្នា បណ្ដាលឲ្យជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។ ចំណែកឯអ្នកបើកបរ និងអ្នករួមដំណើរបានរងរបួសលើផ្ទៃមុខហូឈាមពេញខ្លួន ហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលរបួសផងដែរ ។
      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែង ស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print