ការបង្កើនទំនាក់ទំនងសម្ពន្ធមិត្ត ការទិញអាវុធការពារជាតិ ត្រូវតែសុំច្បាប់សហរដ្ឋអាមេរិកឬ?

ចែករំលែក៖

សកម្មភាពរបស់អាមេរិកកំពុងតែធ្វើឲ្យប្រទេសជាសម្ពន្ធមិត្ត កាន់តែខឹងសម្បានិងចង់ចាកចេញពីអាមេរិកបន្តិចម្តងៗ ដោយសារតែអាមេរិកបិទសិទ្ធិសេរីភាពគ្រប់ជំហាន ទាំងការបង្កើនទំនាក់ទំនងការទូត ពាណិជ្ជ កម្ម និងការពារជាតិ ។

ក្រុមអ្នកឯកទេសលើកឡើងថា ការ ដែលប្រទេសជាសម្ពន្ធមិត្ត ងាកទៅទិញ អាវុធពីប្រទេសផ្សេងក្នុងនោះមានរុស្សុីជាដើម នោះគឺអាមេរិកតែងតែគំរាមដាក់ ទណ្ឌកម្ម ។ជាក់ស្តែង ប្រទេស ហ្វុីលីពីន ទួរគី ហើយពេលនេះដល់សម្ពន្ធមិត្តដ៏ សំខាន់នៅអាស៊ីគឺឥណ្ឌាម្តងវិញ។ នៅ ពេលនេះអាមេរិកបានព្រមានឥណ្ឌាជាថ្មីថា ទីក្រុងញូវដេលីអាចនឹងមិនរួចខ្លួនពី ទណ្ឌកម្មឡើយ បើហ៊ានទិញមីស៊ីល S-400 ពីរុស្ស៊ី។

សារព័ត៌មានSputnik នៅថ្ងៃទី៣០ ខែ សីហាបានផ្សាយថា ជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក រ៉េនដល ស្គ្រីវើរ (Randall Schriver) បានឱ្យដឹងថា សហ រដ្ឋអាមេរិកពិតជាមានការព្រួយបារម្ភចំពោះគម្រោងរបស់ឥណ្ឌាក្នុងការទិញអាវុធពី រុស្ស៊ី ជាពិសេសគឺប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ហើយថា បើសិនជាទីក្រុងញូវដេលីហ៊ានទិញប្រព័ន្ធមីស៊ីលនេះមែន នោះទីក្រុងវ៉ាស៊ីនតោននឹងពិចារណាដាក់ទណ្ឌកម្ម។

ការលើកឡើងបែបនេះរបស់លោក Randall Schriver ធ្វើឡើងនៅក្នុងវេទិកាស្ដីពីសន្តិភាពអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោននៅសប្ដាហ៍នេះ។ ថ្លែងនាឱកាស នោះលោក Schriverបានលើកឡើងដូច្នេះ ថា «ខ្ញុំមិនអាចប្រាប់អ្នកបានឡើយថា ពួកគេ (ឥណ្ឌា) នឹងរួចផុតពីការដាក់ទណ្ឌ កម្ម… ហើយលោកប្រធានាធិបតី គឺជាអ្នក សម្រេចចិត្តថា ត្រូវ ឬក៏មិនត្រូវដាក់ទណ្ឌ កម្ម បើសិនជាឥណ្ឌាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទិញប្រព័ន្ធ មីសុីល S-400 ត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េន ដ្រា ម៉ូឌី និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌី មៀរ ពូទីន កាលពីខែតុលា ឆ្នាំ២០១៦។ ប៉ុន្តែបន្ទាប់មក សហរដ្ឋអាមេរិកបានបង្កើតច្បាប់ថ្មីមួយ ដែលមានចេតនាដាក់ទណ្ឌ កម្មលើបណ្ដាប្រទេសទំាងឡយណាដែលទិញអាវុធពីសត្រូវរបស់អាមេរិក ក្នុងនោះ មានទាំងរុស្ស៊ីផងដែរ ខណៈទួរគីក៏កំពុង រងការព្រមានពីទីក្រុងវ៉ាស៊ីនតោន ជុំវិញ គម្រោងទិញប្រព័ន្ធមីសុីល S-400៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print