នគរបាល​ក្រុងសួងបង្ក្រាប និងឃាត់ខ្លួនជន​សង្ស័យ​៣នាក់​ ចាប់យកថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កំលាំងជំនាញប្រឆាំងគ្រឿង​ ញៀន​នៃអធិការដ្នាននគរបាលក្រុងសួងបានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុង​ នោះកម្លាំងដកហូតវត្ថុតាងម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀន ចំនួន០៥ កញ្ចប់។

សមត្ថកិច្ច​អោយ​ដឹង​ថា​ ប្រតិបត្តិការ​នេះធ្វើឡើង​នៅវេលាម៉ោង១១​ និង២០នាទីថ្ងៃទី ៣១​ ខែ​ សីហា​ ឆ្នាំ​២០១៨ នៅចំណុច នៅភូមិតូង សង្កាត់​ សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ច​ថា​ ការ​ ចាប់ឃាត់ខ្លួនពួកគេទាំង២នាក់បាន​ ​គឺដោយសារ​ កម្លាំង​ប្រើប្រាស់វិធានការញុះញង់ទិញថ្នាំញៀននៅ​ទីតាំង​ខាង​លើ​ ។

សមត្ថកិច្ច​បានបង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង២នាក់​ ទី១-ឈ្មោះ​ យុន សុផល ភេទប្រុស​ អាយុ​២៩ឆ្នាំ​ រស់នៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ​ និងទី២-ឈ្មោះ យ៉ោម ស្រ៊ាង ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ ស្នាក់នៅ​ ភូមិតូង សង្កាត់ សួង ក្រុងសួង ខេត្តត្បូងឃ្មុំ​។ លទ្ធផលពិនិត្យឃើញថា​ អ្នកទាំង២នាក់​ វិជ្ជមាន (មានសារធាតុ​ ញៀនក្នុងទឹកនោម)​។

សមត្ថកិច្ច​បញ្ជាក់ថា​ ក្រោយពីសួរចម្លើយចប់ ជនសង្ស័យឈ្មោះ យុន សុផល និង ឈ្មោះ យ៉ោម ស្រ៊ាង បានឆ្លើយសារភាពថាវត្ថុតាងដែលសម្ថកិច្ចដកហូតបានទាំងអស់គឺខ្លួនបាន ទិញពីឈ្មោះ ណា ថាវរី ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំតាមរយះ លេខទូរសព្ទ័ ០៧១ ៥៧៦ ២៣៣៣ កម្លាំង​សុំគោលការណ៍ បន្តតាមចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ណា ថាវរី នៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាននៅវេលាម៉ោង ១៤:២០ នាទី។ លទ្ធផលពិនិត្យ អវិជ្ជមាន (គ្មានសារធាតុញៀនក្នុងទឹក នោម)

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវចាប់ឃាត់ខ្លួនបាន៣នាក់​ នឹងត្រៀមបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់​៕​វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print