ភ្នំពេញ៖ប្រជាពលរដ្ឋបានប្រទះឃើ ញសពបុរសម្នាក់អណ្តែតក្នុងស្រះដោ យមងបានវ័ណ្ឌខ្លួនជាប់ ។ហើយត្រូវបានគេសង្ស័យថា ដោយសារតែជាប់មងនោះហើយទើបបណ្ដា លឲ្យគាត់ឈ្លក់ទឹកនិងលង់ស្លាប់បែ បនេះ។
ហេតុការណ៍នោះបានកើតឡើងបង្កការភ្ ញាក់ផ្អើល កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្រះទឹក មុខបូជនីយស្ថានទួលធាតុ ស្ថិតនៅក្នុងភូមិព្រៃកុដ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
អ្នកភូមិនិយាយថា បុរសដែលដ្លាប់ខាងលើមិនទាន់ត្រូ វបានស្គាល់អត្តសញ្ញាណនៅឡើយនិងមា នវ័យជាង ៣០ឆ្នាំ សប្បុរសណ្តែក
បាយស្លៀកខោកីឡាជើងខ្លី ពណ៍ក្រហម ពាក់អាវយឺតដៃខ្លៃ ពណ៍ប្រផេះ ។កន្លងតែងបានតែឃើញបុរសនេះដាក់ មងយកត្រីនៅក្នុងស្រះទឹកខាងលើរា ល់ថ្ងៃនិងយូរមកហើយប៉ុន្តែគាត់បា នសុខសប្បាយរហូត ដោយឡែកកាលពីល្ងាចថ្ងៃទី ១ កញ្ញា ២០១៨ ក៏ឃើញមកដាក់ម៉ងដែរ ។ លុះព្រឹកឡើងម៉ោង ប្រហែល៨ព្រឹក ថ្ងៃទី ២ កញ្ញា ២០១៨ ខណៈដែលពួកគាត់ដើរឆ្លងកាត់ទីនោះ ស្រាប់តែឃើញសពអណ្តែត ផ្កាប់មុខក្នុងស្រះដោយ ខ្លួនជាប់ជាមួយមងបាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឲ្ យចុះទៅពិនិត្យនិងកោសល្យវិច័យតែ ម្ដង៕សុខាសែនជ័យ