រថយន្តសាំយ៉ុងបើកទៅបុកអ្នកជិះម៉ូតូពេញទំហឹងបណ្តាលអោយស្លាប់១នាក់

ចែករំលែក៖

កំពង់ធំៈ នៅវេលាម៉ោង ជាង១និង៣០នាទីរំលងអាធ្រាតចូលថ្ងៃអាទិត្យ ០៧រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៧៨- ១៧៩ ភូមិត្រពាំងឫស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង រថយន្ត បុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្កម៉ាកសាំងយ៉ុង ព៌ណស  ផ្លាកលេខភ្នំពេញ2AV. 0560(បើកបរពីលិចទៅកើត) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) បើកបុកម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1F.1404(បើកបរទឹសដៅពីកើត ទៅលិច) ដោយឈ្មោះ យ័ន.សោភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់ពួកសុវត្ថិភាព) ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តសាំងយ៉ុងបើកបរមិនប្រកាន់ស្តាំ ចូលទៅបុកម៉ូតូដែលកំពុងចរាចរណ៏ក្នុងគន្លងផ្លូវផ្ទុយទឹស។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ និងប្រមូល វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់ការតាច្បាប់៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print