ស្ថាបនា ចុះហត្ថលេខាភាពជាដៃគូជាមួយក្រុមហ៊ុន ផាយ ផេ

ចែករំលែក៖

ភ្នំពេញ ៖ ធនាគារស្ថាបនា បានប្រកាសអំពីកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន ផាយ ផេ(Pi Pay) ដែលផ្តល់កម្មវិធីទូទាត់ប្រាក់មិនប្រើក្រដាសប្រាក់ ដើម្បីផ្តល់ជូនអតិថិជននូវសេវាផ្ទេរប្រាក់ងាយស្រួលរវាងគណនីធនាគារស្ថាបនា និងគណនី ផាយ ផេ (Pi Pay) តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃរបស់ ធនាគារស្ថាបនា និងក្រុមហ៊ុន ផាយ ផេ(Pi Pay)

    ភាពជាដៃគូដែលត្រូវបានប្រកាសនិងរៀបចំជាផ្លូវការជាមួយនឹងពិធីចុះហត្ថលេខាដែលធ្វើឡើងកាលពីថ្ងៃទី២ ខែកញ្ញា ២០១៨

នៅផ្សារទំនើប AEON Mall នៅក្រុងសែនសុខ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារស្ថាបនា  ទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីក្រុមហ៊ុន ផាយ ផេ (Pi Pay) ខណៈដែលអ្នកប្រើប្រាស់កម្មវិធីផាយ ផេ (Pi Pay) អាចផ្ទេរប្រាក់ទៅគណនីធនាគារស្ថាបនាណាមួយក៏បាននៅទូទាំងប្រទេស។

លោក ណូរីហ៊ីកូ កាតូ (Norihiko Kato) នាយកប្រតិបត្តិធនាគារស្ថាបនា បានមានប្រសាសន៍ថា៖ ការសហការជាមួយក្រុមហ៊ុន ផាយ ផេ(Pi Pay) គឺជាជម្រើសដ៏ងាយស្រួល ដោយពួកគេពិតជាមានបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នៃបដិវត្តឌីជីថលសម្រាប់សេវាហិរញ្ញវត្ថុ។ ការដែលធ្វើឱ្យអតិថិជនរបស់យើងអាចប្រើប្រាស់កម្មវិធី ផាយ ផេ បានដោយងាយស្រួល តាមរយៈកម្មវិធីសេវាធនាគារក្នុងទូរស័ព្ទដៃ Sathapana Mobile ថ្មីនេះ នឹងបង្ហាញពួកគាត់ឱ្យឃើញភ្លាមៗតែម្តង អំពីវិធីប្រើសេវាធនាគារនិងការផ្ទេរប្រាក់ក្នុងពិភពឌីជីថលនាពេលសព្វថ្ងៃ ដែលមានសុវត្ថិភាពជាងមុន រហ័សជាងមុន និងងាយស្រួលជាងមុន។លោក Kato បានប្រកាសថា៖ នេះគឺជាផ្នែកដ៏សំខាន់មួយនៃបេសកកម្មរបស់ធនាគារស្ថាបនា ក្នុងការនាំយកសេវាធនាគារដ៏ទំនើបមកជូនដល់អតិថិជនរបស់យើងនៅគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅក្នុងប្រទេសកម្ពុជា។ ដោយបានផ្ដល់សេវាជូនអតិថិជនជាច្រើនតាមរយៈបណ្ដាញធនាគារដ៏ធំជាងគេ

លំដាប់ទីពីរនៅកម្ពុជាដែលមានសាខាចំនួន ១៦៩កន្លែង  ក្នុង២៥ខេត្ត-ក្រុង យើងមានក្តីរំភើបរីករាយដែលអាចផ្ដល់សេវាកម្មជូនអតិថិជនបានកាន់តែច្រើននាក់ នៅតាមកន្លែងកាន់ជាច្រើន តាមរយៈទូរស័ព្ទដៃដែលអាចប្រើកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃថ្មីរបស់យើង ដែលបានដាក់អោយដំណើរការនាពេលថ្មីៗនេះ។

លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ (Pi Pay) បានមានប្រសាសន៍ថា៖ យើងមានសេក្តីសោមនស្សរីករាយយ៉ាងខ្លាំងដោយបានស្វាគមន៍ធនាគារស្ថាបនាឱ្យមកចូលរួមក្នុងក្រុមគ្រួសារ ផាយ ផេ ហើយពួកយើងទន្ទឹងរង់ចាំផ្តល់ភាពងាយស្រួលនៃសេវាទូទាត់ប្រាក់ដែលមិនប្រើក្រដាសប្រាក់ ជូនដល់អតិថិជនរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។ ភាពជាដៃគូក្នុងកម្រិតនេះនិងលើសពីនេះ ដែលយើងនឹងប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារដែលជាដៃគូរបស់យើង អាចបញ្ចូលទឹកប្រាក់ក្នុងគណនី ផាយ ផេ របស់ពួកគាត់បាន ហើយធនាគារជាដៃគូរបស់យើង ក៏នឹងអនុញ្ញាតឱ្យអតិថិជនរបស់ ផាយ ផេ អាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់នៅតាមបណ្តាខេត្ដនានាពីទូរស័ព្ទដៃរបស់ពួកគាត់ដោយផ្ទាល់តែម្តង។លោក ផូកូនី បានបន្ថែមទៀតថា៖ យើងក៏ដឹងផងដែរថាភាពជាដៃគូទាំងនេះ លើកទឹកចិត្តដល់អ្នកប្រើប្រាស់កម្មវិធី ផាយ ផេ ឱ្យបើកគណនីធនាគារដែលនឹងជួយនាំយកពួកគាត់ឱ្យចូលទៅក្នុងវិស័យហិរញ្ញវត្ថុផ្លូវការដោយផ្ទាល់តែម្តង ដែលនេះគឺជាអ្វីដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print