ភ្ញាក់ផ្អើល​ជនជាតិថៃ​ធ្វើអត្តឃាតនៅផ្ទះសំណាក់ទឹកដីប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ធ្វើអត្តឃាត(ចងកសម្លាប់)​នៅលើផ្ទះសំណាក់មួយកន្លែង ហើយនាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យ ។

តាមពិតទៅ ព័ត៌មានបឋមនៅកន្លែងកើតហេតុ​បានឲ្យភ្នាក់ងារ​យកព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះគឺជាបុរសជនជាតិថៃ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះ គេនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយមូលហេតុនាំឲ្យដាច់ចិត្តសម្លាប់ខ្លួនបែបនេះ ក៏សមត្ថកិច្ច​ជំនាញផ្នែកកោសល្យវិច័យ ក៏មិនទាន់ប្រាប់ដល់ភ្នាក់ងារសារព័ត៌មានផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print