កសាងសំណុំរឿងបញ្ជូនអ្នករត់ម៉ូតូឌុបម្នាក់ទៅតុលាការ​ ជាមួយ​ថ្នាំ​ញៀន​​៦​កញ្ចប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ កាល​ពី​យប់​ ថ្ងៃទី១​ ខែកញ្ញា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ នគរបាលក្រុង​ព្រះសីហនុ​ បានចុះបង្រ្កាប​ បទល្មើស​គ្រឿងញៀន​មួយ​ករណី​ ឃាត់ខ្លួនជនសង្ស័យ១​ នាក់ ឈ្មោះ ពៅ វណ្ណា​ ភេទប្រុស អាយុ​ ៣៤ ឆ្នាំ មុខរបររត់ម៉ូតូឌុប​ នៅ​ក្រុម​ទី​៤ ភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។

ចាប់​យក​បានវត្ថុតាង​ ម្សៅក្រាម​ ពណ៌សថ្លា​ ចំនួន​ ៦​កញ្ចប់​ (ធំ៣ កញ្ចប់​ តូច​៣​កញ្ចប់) និង​ទូរសព្ទ័​ ២ គ្រឿង។

ករណី​នេះ សមត្ថកិច្ចជំនាញ បាន កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន ទៅសាលាដំបូង ៕ ឆ្លាម សមុទ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print