បុកគូថរយន្ដដួល រថយន្ដមួយផ្សេងទៀត មកកិនស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រួមផ្សំ នឹងរថយន្តឈប់លើទ្រូងផ្លូវគ្មានដាក់ស្លាកសញ្ញា ។ ម៉ូតូជិះឌុបគ្នា២នាក់ បើកមកបុកគូទរថយន្តឈប់លើទ្រូងផ្លូវ បណ្ដាលឲ្យដួល ទៅកណ្តាលទ្រូងផ្លូវ ហើយត្រូវរថយន្តមួយផ្សេងទៀត មកពីទិសដៅស្របគ្នា (ពីជើងទៅត្បូង)បើកកិនស្លាប់ បុរសម្នាក់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចបន្តថា ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវៃង 1E.0404 បើកបរដោយឈ្មោះម៉ក់ ដួង ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិអ្នកវាំង ឃុំស្រទ្បៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)(ពាក់មួកសុវត្ថិភាព)អ្នករួមដំណើរ ឈ្មោះស្រី សាផៃ ភេទ ប្រុស អាយុ៦០ឆ្នាំ នៅភូមិស្ពឺក ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម(ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព)។

ចំណែករថយន្តធុនធំ ពណ៌ខៀវ ស្លាកលេខ មិនស្គាល់(ឈប់លើទ្រូងផ្លូវ) ក្រោយកើតបានបើកគេចខ្លួនបាត់ និងរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នាទៅកិនម៉ូតូ ដែលដួលលើទ្រូងផ្លូវ មិនស្គាល់អត្តសញ្ញាណ បើកគេចពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងបើកការស្រាវជ្រាវ រកមុខសញ្ញារថយន្ដដែលបង្ក ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print