អ៊ីណូ លូកដៃចូលជំនួញដីធ្លីមិនចាញ់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតសាន់ដេ លោក អ៊ីណូ បានប្រកាសចេញមុខកាន់តែខ្លាំងលើមុខជំនួញដីធ្លីដែលកំពុងតែមានការពុះកញ្ជ្រោល។ ការប្រកាសចេញមុខនេះធ្វើឡើងក្រោយពីសិល្បករ ពិសេសតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងលោកព្រាប សុវ​ត្ថិ បញ្ចេញគម្រោងថ្លៃរាប់លានដុល្លារអាមេរិកនោះ។

​ការប្រកាសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ខែកញ្ញា នេះក្រោមការចូលរួមពីសំណាក់សិល្បករ និងដៃគូមុខជំនួញជាច្រើនរូប។ លោក អ៊ីណូ បញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តចូលប្រឡូកក្នុងជំនួញដីធ្លីនេះព្រោះតែវាគឺជាមុខជំនួញដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈដែលតម្រូវការខ្ពស់ ប្រជាពលរដ្ឋកាន់តែច្រើន ផ្សំ​នឹង​ឱកាស​ផង ផ្សំ​នឹង​មាន​ជំនឿ​ចិត្ត​នឹង​ម្ចាស់​គម្រោង​ផង ទើប​លោក​សម្រេច​ថា​ចេញ​រកស៊ី​ផ្នែក​នេះ​ជា​លើក​ដំបូង។ ជាមួយគ្នានេះលោកក៏ចេញមុខបកស្រាយដែរថាជំនួញដីធ្លីនេះគឺលោកជាម្ចាស់ភាគហ៊ុនផ្ទាល់មិនមែនគ្រាន់តែជាការឈរឈ្មោះឲ្យគេដូការលើកឡើងកន្លងមកនោះទេ។ តារារូបនេះប​ញ្ជាក់ថា គម្រោង​ដីឡូតិ៍របស់លោកមានឈ្មោះថាគម្រោងដីឡូតិ៍ “អ៊ីណូ-សីហា” ដែលស្ថិតនៅ​តំបន់​ភ្នំ​បាសិតដែល ​ជិត​ផ្លូវ​៥១ ជិត​គ្នា​នឹង​គម្រោង​ដីឡូតិ៍​លោក ព្រាប សុវត្ថិ ជា​ប្រភេទ​ដី​ល្អ ខ្ពស់​មិន​លិច​ទឹក ត្រូវ​បាន​បើក​ដំណើរ​លក់​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ។លោកថាដីឡូតិ៍នេះស្ថិតក្នុង​ទំហំ​វិនិយោគ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក ដែល​​នឹង​ផ្ដល់​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋនូវ​ការ​វិនិយោគ​ប្រកប​ដោយ​ទំនុក​ចិត្ត​បំផុត។នេះ​មិន​មែន​ជា​លើក​ទី​១ ដែល​លោក​បាន​ហក់​ចូល​មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ ពោល​គឺ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​ក៏​ធ្លាប់​សហការ​លក់​ផ្ទះ​ល្វែង​ជាមួយ​សាច់​ញាតិ​ម្នាក់​ដែរ។ យ៉ាង​ណា​នេះ​ជា​ការ​វិនិយោគ​ពុះដីឡូតិ៍​លក់​លើក​ដំបូង​របស់​លោក ក្រោយ​ពី​មើល​ឃើញ​ថា ទីផ្សារ​ផ្នែក​នេះ​កំពុង​មាន​តម្រូវ​ការ និង​កំពុង​ដំណើរ​ការ​ល្អ។

លោក សីហា ដែលជាដៃគូគម្រោងវិនិយោគថ្មីនេះបាន​មាន​ប្រសាសន៍​ថា លោក​ពិត​ជាមាន​សេចក្ដី​សោមនស្ស​រីករាយ ចំពោះ​សមិទ្ធផល​នៅ​ថ្ងៃ​នេះ ក្រោម​ការ​ចូល​រួម​របស់​ម្ចាស់​ភាគហ៊ុន​ទាំង​អស់។ លោក ថ្លែង​ថា លោក​ចង់​អរគុណ​ដល់​ម្ចាស់​ភាគហ៊ុន​ទាំង​អស់ មាន​លោក អ៊ីណូ និង​ម្ចាស់​ភាគ​ហ៊ុន​ផ្សេង​ទៀត ដែល​បាន​មក​ចូល​រួម​ជាមួយ​គ្នា​ធ្វើ​កិច្ចការ​នេះ ដែល​ធ្វើ​ឲ្យ​ទុន​វិនិយោគ​របស់​យើង​កាន់​តែ​មាន​ទំហំ​ធំ។ លទ្ធភាព​នេះ ពិត​ណាស់យើង​មាន​គម្រោង​ធំ​ៗ​បន្ទាប់​ពី​នេះ​ច្រើន​ទៀត។ លោកបញ្ជក់ថាកន្លងមកបាន​លក់​បញ្ចប់​គម្រោង​ចំនួន​៨​រួច​មក​ហើយ មុន​បន្ត​ចាប់​ដៃ​ជាមួយ​តារា​ចម្រៀង អ៊ីណូ និង​ម្ចាស់​ភាគហ៊ុន​សំខាន់​ៗ វិនិយោគ​គម្រោង​ទី​៩​នៅ​ថ្ងៃ​នេះ។ លោក​ថា ចំពោះ​កិច្ចការ​ជាមួយ​តារា​ចម្រៀង​សាន់ដេ ម្ចាស់​គម្រោង​ដដែល បញ្ជាក់​ថា នេះ​ជា​ផែនការ​ពង្រីក​ទីផ្សារ៕

ដោយ វឌ្ឍនា

 

 

 

 

 

 

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print