ជនសង្ស័យប្រុស ស្រី៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ៣២កញ្ចប់ ត្រូវបានបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

សៀមរាបៈ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣ ខែកញ្ញា បានឲ្យដឹងថា ជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀនប្រុស ស្រី៤នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨ ហើយបន្ទាប់ពីបានឃាតខ្លួនកាលថ្ងៃសៅរ៍០៦រោចខែស្រាពណ៍ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែកញ្ញាឆ្នាំ ២០១៨ វេលាម៉ោង០៨និង០០នាទី នៅសង្កាត់សាលាកំរើក ក្រុងសៀមរាបពីបទបទរក្សាទុក ជួញដូរ និងចាត់ចែងឲ្យប្រើ ប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅបន្ទប់ជួល ស្ថិតនៅក្រុមទី២ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យចំនួន៤នាក់ ៖ ១ ឈ្មោះ ណន ស៊ីឌីន ភេទប្រុស ឆ្នាំ កំណើត ១៩៨០ មុខរបរលក់មាន់ ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន), ២: ឈ្មោះ ធី ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៩៥ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប (សមគំនិតជួញដូរ និងប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន), ៣: ឈ្មោះ ធឿន ស្រីពេជ្រ ភេទស្រី ឆ្នាំកំណើត ១៩៩៨ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (សមគំនិតជួញដូរ និងប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន) និង៤: ឈ្មោះ សុខ ស្រីខួច ភេទស្រី ឆ្នាំកំណើត ២០០១ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (សមគំនិតជួញដូរ និងប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន) ។

ចំពោះវត្ថុតាងសមត្ថកិច្ចដកហូតម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន៣២កញ្ចប់ ស្មើនឹងទម្ងន់៦,២ក្រាម (ទំងន់សុទ្ធ), ជញ្ជីងថ្លឹងគ្រឿង ញៀនចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៥គ្រឿង, ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមច្បាប់ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print