គ្រាន់តែរឿងជិះម៉ូតូប៉ះដៃចង្កូតគ្នាបន្តិចបន្តួចសោះ បង្កហិង្សាដាក់គ្នា

ចែករំលែក៖

ភ្នំពេញៈ បុរស២នាក់គ្រាន់តែរឿងជិះម៉ូតូប៉ះដៃចង្កូតគ្នាបន្តិចបន្តួចសោះ បង្កហិង្សាដាក់គ្នាកាលពីវេលាម៉ោង ១០និង៤០ នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានបុរសពីរនាក់ បានជិះម៉ូតូតាមបណ្តោយផ្លូវមុនីរ៉េត ហើយក៏បានទាក់ដៃចង្កូតម៉ូតូគ្នា បន្តិចបន្តួចសោះ ស្រាប់តែបង្កជម្លោះពាក្យសម្តីដាក់គ្នា ឈានដល់វាយតប់ផូងផាំងទៅវិញទៅមក បង្កភ្ញាក់ផ្អើលអ្នកដំណើរចោមរោមមើល ។

ជនបង្កមាន ឈ្មោះ ញ៉ែម រ៉ាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិថ្មគោល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះ មានឈ្មោះ ម៉ាញ ពៅ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិត្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ចបានយកជនបង្ក និងជនរងគ្រោះ មកប៉ុស្តិ៍ទំនប់ទឹក ដើម្បីសាកសួរផងដែរ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print