ទើបចេញពីគុកបាន៧ថ្ងៃ នគរបាលចាប់ក្របួចបញ្ចូលគុកវិញទៀត ពីបទលួចដដែល

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ កាលពី​ថ្ងៃអាទិត្យ ​៧​រោច​ ខែស្រាព​ណ៍​ ឆ្នាំច​ សំ​រឹទ្ធិស័ក ​ព​.​ស. ​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី២ ​ខែកញ្ញា​ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​១២​នាទី​ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​ហ៊ុំ​ គឹ​ម​ ហុង​ (​ហៅ​ខុ​ម​ គឹ​ម​ហុង​ )​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​ថ្គោល​ធំ​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ពាក់ព័ន្ធ​ករណី​ចូល​លួច​ទ្រព្យសម្បត្តិ​រដ្ឋ​ នៅ​ចំណុច​ទីចាត់ការ​សាលា​បឋម​សិក្សា​កោះ​រំដួល​ ស្ថិត​ក្នុងភូមិ​ថ្គោល​ធំ​ ឃុំ​ អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

លោក​វរសេនីយ៍ឯក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​ធ្វើ​ឡើង ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ​ឈុ​ន​ សំបូរ​ អាយុ​៣៤​ឆ្នាំ​ ជា​នាយក​សាលា​បឋម​សិក្សា​កោះ​រំដួល​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ និង​អនុវត្ត​តាម​បញ្ជា​លោក​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ​ហ៊ុំ​ គឹ​ម​ហុង​ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ ភូមិ​ឈើទាល​ខ្ពស់​ ឃុំ​ក្បាល​ត្បាល​ត្រាច​ ស្រុ​ក្រគរ​ ខេត្តពោធិ៍សាត់​ ពី​បទ​លួច​ទ្រព្យសម្បត្តិ​រដ្ឋ​ កាលពី​ថ្ងៃ​ទី​០១​ កញ្ញា​ ហើយ​ដាក់​ម៉ូតូឌុប​បម្រុងយក​ទៅ​លក់ ​។​

ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន ​ជនសង្ស័យ​ខាងលើ​ រក​ឃើញ​ វត្ថុ​តាង​រួម​មាន​៖​ កុំ​ព្យុះ​ទ័​រលើ​តុ​ ចំនួន​១​ឈុត​ (​ស៊ី​បី​យូ​០១-​ដេ​ស​ថប់​០១-​ឃិ​ប​ថ​០១)​ រួច​យក​មក​កាន់​អធិការដ្ឋាន​នគ​របាល​ស្រុក​ក្រគរ​។​

លោក​អធិការ​ ឯម​ រុន​ បាន​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ហ៊ុំ​ គឹ​ម​ហុង​ ទើបតែ​ចេញពី​គុក​បាន​រយៈពេល​៧​ថ្ងៃ​ មុន​ថ្ងៃ​ចាប់ខ្លួន​ ពាក់ព័ន្ធ​ពី​បទ​លួច​ម៉ូ​ទ័​រ​បូមទឹក ​របស់​ព្រះសង្ឃ​ នៅ​វត្ត​កោះ​រំដួល​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៧​ កន្លង​មក​ ។​

បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print