កណ្តាល៖នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន អនុប្រធាន និងជាចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការ ឃុំខ្លួនអ្នកបើកម៉ូតូបុកក្មេងប្រុសស្លាប់ម្នាក់ និងរបួសក្មេងស្រីម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័ ឬមិនគោរពកាតព្វកិច្ច បណ្តាលអោយស្លាប់អ្នកដ៍ទៃ” ដែលប្រព្រឹត្តនៅភូមិត្រពាំងឈូក ឃំុពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី០១ កញ្ញា ២០១៨ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី០១(មួយ)ឆ្នាំ ទៅ០៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០មួយលានរៀល ទៅ១៥.០០០.០០០ថប់ប្រាំលានរៀល។
ជនត្រូវចោទមានឈ្មោះ ផូ សុខមាន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដូនម៉ាន់ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនរងគ្រោះ យំុ ប៊ុនណា ភេទប្រុស អាយុ៥ឆ្នាំ និងឈ្មោះ ហីុង យាំងគីម ភេទស្រី អាយុ០៤ឆ្នាំ មានទីលំនៅភូមិ ត្រពាំងឈូក ឃំុពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សាក្សីបានអោយដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាកហុងដា ទ្រីមC125 ពណ៏ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1AS.5273 អ្នកបើកបរម៉ូតូឈ្មោះផូ សុខមាន បានបើកម៉ូតូមកពីទិសខាងកើតទៅទិសខាងលិច លុះបើកដល់ចំណុចកើតហេតុខាងលើ(មុខផ្ទះក្មេងរងគ្រោះ)មានក្មេងប្រុសជិះកង់ឌុបគ្នាពីដីឡូក្នុងផ្ទះខាងជើងមកផ្លូវលំ ក្មេងជិះកង់ឈ្មោះយំុ ប៊ុនណា និងឌុមក្មេងស្រី ឈ្មោះ ហីុង យាំងគីមអាយុ៤ឆ្នាំចេញពីដីឡូក្នុងផ្ទះរបស់ខ្លួនមកផ្លូវលំមុខផ្ទះ ចំពីមុខម៉ូតូបណ្ដាលអោយម៉ូតូគារបោក ដួលខ្ទុបនឹងបង្គោលរបងផ្ទៈខាងត្បូងផ្លូវតែម្តង ត្រូវក្បាល ក្រុមគ្រួរសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យ៕ ឆ ដា