កណ្តាល៖នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនគូរស្នេហ៍ពីនាក់ ដែលកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង ១៣និង៥៥ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទទី០១ ឈ្មោះ ឌី ហៀង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់គុយទាវ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០២ឈ្មោះ សុង រដ្ឋ ភេទស្រី អាយុ២៨ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។
បើតាមកម្លាំងអាវុធហត្ថក្រុងតាខ្មៅបានអោយដឹងថា មុនពេលកើតហេតុ ដឹកនាំដោយមេបញ្ជាក្រុង នឹងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នឹងមេភូមិព្រែកឬស្សី ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីមានប្រជាពលរដ្ឋបានទូរសព្ទ ផ្តល់ពត៌មានមកមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ថាមាននាក់ប្រើប្រាស់ នឹងចែក ចាយនូវសារធាតុនៅចំណុចខាងលើ ។ ក្រោយពីបានពត៌មានកម្លាំងកងរាជអាវុធហត្ថក្រុង នឹងខេត្ត បានចុះប្រតិបត្តិការណ៏បង្រ្កាបបានគូស្នេហ៍ពីនាក់ ថ្នាំញៀន១៥កញ្ចប់ តូច១៣កញ្ចប់ ធំ០២កញ្ចប់ រួមនិងវត្ដុតាងមួយចំនួនទៀត៕ ឆ ដា