សាធារណៈមតិអាមេរិកបានថ្កោល ទោសយ៉ាងខ្លាំងដល់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានទៅលេងវាយកូនហ្គោលនៅក្នុងពេលដែលពលរដ្ឋអាមេរិក រាប់សិបពាន់នាក់នាំគ្នាទៅចូលរួមពិធីដង្ហែសពអតីតសមាជិកព្រឹទ្ធសភា ដែលមាន ឥទ្ធិពលនៅអាមេរិកលោក John McCain ។
ជាមួយគ្នានេះ អតីតប្រធានាធិបតី អាមេរិកទាំងគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ ៣រូប គឺលោក អូបាម៉ា លោក ប៊ូស និងប៊ីលគ្លីនតុន រួមទាំងពល រដ្ឋជិត៣ពាន់នាក់ទៅចូលរួមក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាច្រើននៅឯព្រះវិហារជាតិនាទីក្រុងវ៉ាស៊ីនតោនផងដែរ។
ចំណែកមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ ដែលមិនទទួលបានការ អញ្ជើញឲ្យចូលរួមនៅក្នុងពិធីបុណ្យសពលោក McCain បែរជាទៅលេងវាយកូនហ្គោលនៅក្នុងក្លិប Golf ជាតិនៅតំបន់ Sterling ក្នុងរដ្ឋVirginia។ ក្រៅពីបង្ហោះរូបវាយកូនហ្គោលនៅលើបណ្តាញ Twitter លោក ត្រាំ ក៏បានព្រមានលុបប្រទេស កាណាដាចេញពីកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី NAFTA ទៀតផង។
អ្នកប្រើប្រាស់បណ្តាញ Twitter បាន អំពាវានាវដល់ប្រធានាធិបតីអាមេរិក បង្ហាញពីការគោរពដល់លោក McCain និងបញ្ឈប់បង្ហោះរូបភាពដែលបង្កឲ្យមាន វិវាទកាន់តែខ្លាំងឡើងនៅក្នុងសង្គមអាមេរិក៕ ម៉ែវ សាធី