ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវសមត្ថកិច្ចសហការជាមួយប្រជា ពលរដ្ឋព័ទ្ធចាប់បានរួចវ៉ៃខ្នោះ យកមកប៉ុស្ដិ៍នគរបាលច្បារអំពៅ២ដើ ម្បីសួរនាំ ។
ក្នុងកិច្ចសហការរបស់ប្រជាពលរដ្ ឋនិងសមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័ យខាងលើ បានបង្កឲ្យមានការភ្ញាក់ផ្អើលជា ខ្លាំង នៅវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែររោងចក្រដែកគោល ស្ថិតក្នុងភូមិដើមព្រីង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបា នមានឈ្មោះ ស្វាយ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបនិងស្នាក់នៅមិនពិតប្រាកដ ។ ឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្ លួនមិនស្គាល់ឈ្មោះនោះឡើយ។
តាមសម្ដីប្រជាពលរដ្ឋដែលឋិតក្នុ ងហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹ ងថា មុនដំបូង ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកក្នុងភូមិដើម្បីធ្វើសកម្ មភាពគាស់ផ្ទះប្រជាពលរដ្ឋលួច យកទ្ រព្យសម្បត្តិ តែពេលនោះមានប្រជាពលរដ្ឋឃើញទាន់ ក៏ស្រែកថា ចោរៗ ក៏ធ្វើឲ្យជនសង្ស័យម្នាក់ភ័យបា នឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនសង្ស័យម្នាក់ទៀតបានរត់ឡើ ងលើដំបូលផ្ទះប្រជាពលរដ្ឋដើម្បី ល័ក្ខខ្លួន ហើយនៅពេលនោះប្រជាពលរដ្ឋក៏បានរា យការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋា នភ្លាមៗផងដែរ ដោយសមត្ថកិច្ចបានចុះមកដល់កន្លែ ងកើតហេតុ និងបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យខា ងលើអស់មួយពេលធំ ក៏ឃាត់ខ្លួនបានតែម្ដង រួចសមត្ថកិច្ចយកមកប៉ុស្ដិ៍នគរបា លរដ្ឋបាលច្បារអំពៅ២ ដើម្បីសួរនាំភ្លាមៗ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបា លប៉ុស្ដិ៍ច្បារអំពៅ២កំពុងឃុំខ្ លួនបណ្ដោះអាសន្ន ដើម្បីរងចាំកសាងសាណុំបញ្ចូនបន្ តទៅអធិការដ្ឋាននគរបាលខណ្ឌច្បា រអំពៅចាត់ការបន្តតាមនីតិវិធីច្ បាប់ ៕ដោយ៖ ភារ៉ា ដង្កោ