ស្ពានសេសានសែនជ័យអូរគុ ទើបនឹងសាងសង់ថ្មី ជាប់ព្រំប្រទល់កម្ពុជា ឡាវ ត្រូវបាក់ស្រុតដោយសារទឹកជំនន់

ចែករំលែក៖

ខេត្តស្ទឹងត្រែងះ ស្ពានសេសានសែនជ័យ អូរគុ ដែលទើបនឹងសាងសង់ដោយ កងកម្លាំងវិស្វកម្មឥឡូវត្រូវបាក់ស្រុតដាច់ចេញពីរគ្នា ដោយសារទឹកជំនន់បាក់ទំនប់ សេពាន សេណាមណយ ប្រទេសឡាវនឹងទឹកភ្លៀង ផងនោះទើបធ្វើឲ្យស្រុតបាក់ដាច់ស្ពាន មួយកំណាត់ត្រោយខាងកើត ប្រវែង២០ម៉ែត្រ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃសៅ ៦រោច ខែស្រាឍណ៍ ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងុភូមិសាសន៍ចំណុចអូរគុ ឃុំសន្តិភាព នឹងឃុំថ្មកែវ ។

តាមការបញ្ចាក់ពីរលោកសៅ លឿន មេបញ្ចាការ វរៈព្រំដែនគោកកម្ពុជាឡាវ ១០១ បានឲ្យដឹងនូវថ្ងៃទីសៅទី៣ ខែកញ្ញានេះថាៈ ស្ពានដែលបាក់ដាច់ស្រុតកាល ពីរថ្ងៃទី១ ខែកញ្ញា ២០១៨ វេលាម៉ោង៣រសៀលល្ងាច ដោយសារទឹកទំនន់ទឹកភ្លៀង នឹងដោយមានការទឹកជនហូរបុកខ្លាំងមកពីរប្រទេសឡាវផងនោះទើបធ្វើឲ្យស្ពានដាច់នៅត្រោយខាងកើត ប្រហែល២០ម៉ែត្រ មិនអាចធ្វើដំណើបានទេ ដែលទើបនឹងសាងសង់ហើយរួចរាល់ ហើយស្ពានមួយខ្សែនេះសាងសង់ ដោយកម្លាំងកងវិស្វកម្ម សហការជាមួយក្រសួងអភិវឌ្ឃន៍ជនបទ ទើបតែបានប្រហែលជាមួយឆ្នាំ ដែលមានប្រវែង២៦០ម៉ែត្រ នឹងទទឹង១០ម៉ែត្រ ដែលជាស្ពានឆ្លងទន្លេសេសាន ទៅត្រោយខាងកើតស្ថិតក្នុងឃុំសន្តិភាព នឹងត្រោយខាងលិចស្ថិតក្នុងទឹកដីឃុំថ្មកែវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print