គិតតែធ្វើម្ហូប មិនដឹងចោរលួចម៉ូតូពីពេលណា

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ត្រីម្នាក់បានរវល់តែធ្វើម្ហូបក្នុងផ្ទះ ស្រាប់តែជនសង្ស័យលួចម៉ូតូម៉ាកzoomerx មួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក ZOOMER X ពណ៌លឿងចាស់ ស៊េរី ឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1O-9232 មានម្ចាស់ឈ្មោះ ធាន សុីណា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុ មានស្រុកកំណើតភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង ។

តាមសម្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូក្រោយវិលមកពីផ្សារវិញ ចតទុកមុខផ្ទះ នៅវេលាម៉ោង១០ព្រឹក ហើយរវល់តែចូលធ្វើម្ហូបខាងក្នុងផ្ទះ លុះដល់វេលាម៉ោង១០និង២០នាទី បន្ទាប់ ពីចេញមកមើលម៉ូតូបាត់ឈឹង ត្រូវបានជនសង្ស័យលួចកាច់សោក យកទៅបាត់ ឆោឡោ ត្រួតពិនិត្យទៅលើសញ្ញា ម៉ូតូមានភ្ជាប់ប្រព័ន្ធGPSឃើញសញ្ញាលោត នៅក្បែររបងព្រលានយន្តហោះ ជ្រុងខាងកើត ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះបន្តទៀតថា ក្រោយពីដឹងថា បាត់ម៉ូតូ ហើយមនសញ្ញាលោត ប្រព័ន្ធGPS រត់ទៅប្តឹងប៉ូលិស ប៉ុស្តិ៍ចោមចៅ២ សហការជាមួយ កម្លាំងប៉ុស្តិ៍កាកាប១ និងកម្លាំងព្រហ្មទណ្ឌខណ្ឌ ទៅតាមស្វែងរក តាមសញ្ញា តែរកមិនឃើញម៉ូតូ ឃើញតែសញ្ញាGPS ត្រូវបានជនសង្ស័យ ដោះ ផ្តាច់ ដុំGPSចោល ដើម្បីបំបាត់ដាន ។

ដោយរកមិនឃើញ មានតែសញ្ញា រកអស់ចិត្ត សមត្ថកិច្ច និងជនរងគ្រោះសម្រេច ដកទៅវិញហើយបន្តស្រាវជ្រាវបន្ថែមទៀត ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print