ក្រសួងធនធានទឹក ៖ ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយសារឥទ្ធិពលជ្រលងសម្ពាធទាប

ចែករំលែក៖

ភ្នំពេញ ៖ ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ នេះបើតាមមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុដោយបញ្ជាក់ថា ចាប់ពីថ្ងៃ​ទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ។

សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា មូលហេតុដោយសារឥទ្ធិពលជ្រលងសម្ពាធទាប បាននិងកំពុងបង្កើនឥទ្ធិពលលើប្រទេសកម្ពុជា លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅតាមបណ្តាខេត្ត-រាជធានីមានដូចខាងក្រោម ៖

 ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃ្មុំ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។

 រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

 បណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print