ហាងបញ្ចាំយីហោពន្លឺព្រះចន្ទរះទទួលបញ្ចាំផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ហាងបញ្ចាំឈ្មោះ ពន្លឺព្រះ ចន្ទរះ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងការរិះគន់ថា បានទទួលផលចោរកម្ម ។

ជាក់ស្តែងកាលពីថ្ងៃសៅរ៍ ៦រោច ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ជនរង គ្រោះឈ្មោះ ម៉ៅ ចាន់ណា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោង ចក្រ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ក្នុងភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញបានមកលោះម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខកណ្តាល 1S-9670 លេខ តួ-លេខម៉ាស៊ីន8055730 ពីហាងបញ្ចាំង យីហោពន្លឺព្រះចន្ទរះក្នុងតម្លៃ៤០៧ដុល្លារ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០ នាទីយប់ជនសង្ស័យឈ្មោះ ម៉ៅ យៅមហា ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាប្អូនបង្កើត របស់ជនរងគ្រោះ ស្នាក់នៅមិនពិតប្រាកដបានយកម៉ូតូម៉ាកស្គូពី ពណ៌ស ផលិតឆ្នាំ ២០១៦ ពាក់ស្លាកលេខកណ្តាល 1S-9670 លេខតួ-លេខម៉ាស៊ីន8055730 ទៅ បញ្ចាំនៅហាងបញ្ចាំឈ្មោះ ពន្លឺព្រះចន្ទរះ ដែល មានទីតាំងស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញទៅដាក់ បញ្ចាំបានប្រាក់ជាង៣០០ដុល្លារដោយ គ្មានកាតគ្រីនោះទេហើយក៏មិនដែលដឹងថា ទីកន្លែងបញ្ចាំនោះធ្លាប់ទទួលផលចោរកម្មប៉ុន្មានហើយនោះទេ ។

ស្ត្រីរងគ្រោះបានឲ្យដឹងកាលពីព្រឹកថ្ងៃ ច​ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៨ថា មុនពេលកើតហេតុជនសង្ស័យបានមកលេងបន្ទប់ជួលរបស់ខ្លួនស្ថិតនៅផ្លូវកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយជនសង្ស័យបាន យកម៉ូតូរបស់ខ្លួនទៅបាត់។ បន្ទាប់ពីមក ជនសង្ស័យបានប្រាប់មកខ្លួនថា គេយក ម៉ូតូទៅបញ្ចាំនៅហាងខាងលើទើបរូបខ្លួនឲ្យជនសង្ស័យជូនទៅលោះម៉ូតូយកមកវិញដោយចំណាយប្រាក់អស់៤០៧ដុល្លារ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរហាងបញ្ចាំឈ្មោះពន្លឺព្រះចន្ទរះដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញបានឲ្យដឹងថា ហាងបញ្ចាំនេះទទួលបញ្ចាំផលចោរកម្ម ហើយឲ្យតែយកមកបញ្ចាំមិនខ្វល់ថា ជា របស់ចោរ ឬអ្វីឡើយមានឯកសារ អត់ឯក សារអ្វីក៏ដោយគឺទទួលទាំងអស់។ ពេល ទទួលហើយម្ចាស់ហាងបានឲ្យកម្មករជិះយកទៅទុកក្នុងឃ្លាំងនៅក្បែរហាងនោះ ដែលជាកន្លែងលាក់ទុកផលចោរកម្ម ។

ប្រភពដដែលបានបន្តថា ការទទួល បញ្ចាំម៉ូតូរថយន្តដែលមិនយកកាតគ្រីគឺជាការរួមចំណែកឲ្យមានការលួចឆក់ ប្លន់ដែល មើលទៅនេះជាហេតុដែលធ្វើឲ្យក្រុមជនល្មើសងាយស្រួល និងមានទីផ្សារក្នុងការ ទទួលបញ្ចាំផលចោរកម្មដែលខ្លួនជាចោរប្រព្រឹត្តបទល្មើសបាន ។

កាលពីថ្មីៗកន្លងទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់បណ្តាអភិបាលខណ្ឌ ទាំង១២ត្រូវត្រួតពិនិត្យហាងបញ្ចាំទាំង ឡាយដែលទទួលផលចោរកម្មនិងត្រូវតែ អនុវត្តតាមច្បាប់។ លោកអភិបាលរាជធានី ភ្នំពេញបានបន្តថា បើហាងបញ្ចាំណាមិន អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ទេអាជ្ញាធរត្រូវចាត់វិធានការតាមច្បាប់ភ្លាម ៕ អរុណរះ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print