ថៃមានការផ្លាស់ប្តូរតំណែងមេទ័ពជើងគោក មុនពេលបោះឆ្នោត

ចែករំលែក៖

អគ្គមេបញ្ជាការកងទ័ពជើងគោក ថៃ គឺជាតំណែងដែលមានឥទ្ធិពលបំផុត នៅ ក្នុងជួរកងទ័ពថៃ ដោយកន្លងមក កម្លាំង ទាហានជើងគោកថៃ តែងតែចូលរួមនៅ ក្នុងនយោបាយ ដោយបានធ្វើរដ្ឋប្រហារជាច្រើនលើកកន្លងមក ។ មិនតែប៉ុណ្ណោះ មេ ទ័ពជើងគោកថៃ បានក្លាយជានាយករដ្ឋ មន្ត្រីដឹកនាំប្រទេស តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ គឺលោក ប្រាយុទ្ធ​ ចាន់ អូចា ។

នៅពេលនេះថៃគ្រោងរៀបចំការបោះឆ្នោតប្រជាធិបតេយ្យ ក្នុងអំឡុងខែ កុម្ភៈដល់ខែ ឧសភា ឆ្នាំ២០១៩ ហើយ ពេលនេះថៃក៏បានធ្វើការផ្លាស់ប្តូរតំណែង មេទ័ពដ៏សំខាន់មួយនេះផងដែរ ។ តាមការប្រកាសពីកម្លាំងទាហានថៃបានឲ្យដឹងថា លោកឧត្តមសេនីយ៍ Apirat Kongsompong ជំនួយការមេបញ្ជាការកងទ័ព ជើង គោកថៃ ត្រូវបានតែងតាំងតំណែងជាមេ បញ្ជាការកងទ័ពជើងគោកជំនួសលោក Chalermchai Sitthisad។ ក្រៅពីនេះ ក៏ បានផ្លាស់ប្តូរតំណែងមន្ត្រីយោធា ៩៣៥ រូបផ្សេងទៀតផងដែរ។ ការសម្រេចផ្លាស់ប្តូរមេបញ្ជាការថ្មីនេះនឹងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ខែតុលា ឆ្នាំ២០១៨។ ក្រុម អ្នកអង្កេតការណ៍បានឲ្យដឹងថា នេះជាការផ្លាស់ប្តូរជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដើម្បីពង្រឹងអំណាចយោធានៅក្នុងជួររដ្ឋាភិបាលស៊ីវិល ក្រោយការបោះឆ្នោតនៅ ពាក់កណ្តាលឆ្នាំ ២០១៩។

លោកApirat ជាកូនប្រុសរបស់មេទ័ព​Apirak Kongsomboon អ្នកដែលធ្វើរដ្ឋ ប្រហារទម្លាក់នាយករដ្ឋមន្ត្រី Chatichai Choonhavan កាលពីឆ្នាំ១៩៩១។ លោក Apirat ក៏បានចូលរួមនៅក្នុងការធ្វើរដ្ឋ ប្រហារ កាលពីថ្ងៃទី២២ខែឧភាឆ្នាំ២០១៤ ដោយមានតួនាទីជាមេបញ្ជាការធ្វើរដ្ឋ ប្រហារ ។

ព្រះមហាក្សត្រថៃ ព្រះបាទ មហា វច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យយល់ព្រម ចំពោះការតែងតាំងមេបញ្ជាការថ្មីនៅក្នុង ជួរកងកម្លាំងប្រដាប់អាវុធ។ លោក Apirat Kongsompong ដែលជាមេបញ្ជាការរងកង ទ័ពជើងគោកថៃ នឹងឡើងជាមេបញ្ជាការថ្មី ហើយនឹងបន្តរក្សាតួនាទីជាលេខាធិការនៃក្រុមប្រឹក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ NCPO ព្រមទាំងជាមេបញ្ជាការនៃកងកម្លាំងរក្សាសន្តិភាពរបស់ស្ថាប័ននេះដដែល។ រីឯលោក Pornpipat Benyasri ដែលជាអគ្គសេនាធិការនៅបញ្ជាការដ្ឋានកងកម្លាំង ប្រដាប់អាវុធថៃ នឹងក្លាយជាមេបញ្ជាការ នៅទីនោះ។ ចំណែក លោក Adm Luechai ដែលជាមេបញ្ជាការរងទ័ពជើងទឹកថៃ នឹងឡើងតំណែងជាមេបញ្ជាការ ខណៈនៅ ក្នុងជួរទ័ពអាកាសថៃវិញលោក Chaiyapruk Ditsayasarin ដែលជាជំនួយការ មេបញ្ជាការ ត្រូវបានតំឡើងតំណែងមេ បញ្ជាការ។

គួរជម្រាបថា បើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា មេ បញ្ជាការកងទ័ពថ្មីទាំងនេះនៃកងកម្លាំង ប្រដាប់អាវុធ នឹងស្បថចូលកាន់តំណែង ជាផ្លូវការ នៅក្រោយថ្ងៃទី១ ខែតុលា ហើយនឹងធ្វើការនៅក្រោមក្រុមប្រឹក្សា NCPO ដែលទំនងក្នុងនាមជាក្រុមចុងក្រោយ នៅ មុនការបោះឆ្នោត ដែលគេរំពឹងថានឹង ប្រព្រឹត្តទៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០១៩៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print