អ្នកទោសរាប់រយនាក់ហែកគុកនៅលីប៊ី

ចែករំលែក៖

សារព័ត៌មានAFP បានផ្សាយថា អ្នក ទោស៤០០នាក់ បានហែកគុករត់ចេញដោយសុវត្ថិភាពស្ថិតនៅមន្ទីរឃុំឃាំង ក្នុង ទីក្រុងទ្រីប៉ូលី ក្រោយមានអំពើហិង្សាកើត ឡើង។ ប៉ូលិសបានឲ្យដឹងថា ក្រុមអ្នក ទោសបានបំផ្លាញទ្វារ និងរត់ចេញពីមន្ទីរ ឃុំឃាំង Ain Zara ។

ការហែកគុកកើតឡើងក្នុងពេលដែល ក្រុមប្រដាប់ អាវុធដែលជាគូភាគីបានវាយប្រហារគ្នានៅក្នុងមន្ទីរឃុំឃាំង ខាងលើ ។ កន្លងមករដ្ឋាភិបាលដែលមានការគាំទ្រពីអង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី បានប្រកាសអាសន្ន នៅក្នុងទីក្រុងទ្រីប៉ូលី និងតំបន់ជាយក្រុងជាច្រើន ក្រោយពេល មានអំពើហិង្សាកើតឡើង ជាច្រើនថ្ងៃ បណ្តាលឲ្យមានអ្នកសា្លប់៣៩នាក់ ។

នៅក្នុងសេចក្តីនេះ រដ្ឋាភិបាលលីប៊ី ក៏បានជំរុញឲ្យក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលបញ្ឈប់ការ វាយប្រហារគ្នា ដោយ អនុវត្តទៅតាម ច្បាប់ឈប់បាញ់ដែលរៀប ចំឡើងដោយ អង្គការសហប្រជាជាតិ។ អំពើហិង្សាកើតឡើង កាលពីសប្តាហ៍ កន្លងមក ដោយក្រុមប្រដាប់អាវុធ ដែល ប៉ុនប៉ងដណ្តើមគ្រប់គ្រងរដ្ឋធានីទ្រីប៉ូលី។

ក្រសួងសុខាភិបាលលីប៊ីបានឲ្យដឹងថា ការវាយប្រហារគ្នាបណ្តាលឲ្យមានមនុស្ស ៣៩នាក់ស្លាប់ និង ៩៦នាក់រងរបួស។

ពាក់ព័ន្ធនឹងអំពើហិង្សានោះដែរ អគ្គ លេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresបានអំពាវនាវឲ្យបញ្ចប់ អំពើហិង្សា ដោយអនុវត្តបទឈប់បាញ់ រៀបចំឡើងដោយអង្គការសហប្រជាជាតិ ។

លោកGuterresបានប្រកាសថា «ខ្ញុំ ថ្កោលទោសដល់ អំពើហិង្សា ជាបន្តបន្ទាប់ នៅក្នុង ទីក្រុងទ្រីប៉ូលី ពិសេសគឺក្រុម ប្រដាប់អាវុធ ដែលបើកការបាញ់ប្រហារ សម្លាប់មនុស្សជាច្រើន ក្នុងនោះមាន កុមារនិងស្ត្រី។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវដល់ ភាគីពាក់ព័ន្ធ អនុវត្ត ទៅតាមបទឈប់បាញ់ និងចូលរួមផ្សះផ្សាបញ្ចប់អំពើហិង្សា ។

បច្ចុប្បន្នលីប៊ីមាន រដ្ឋាភិបាលពីរដឹកនាំ ប្រទេសមួយ ក្នុងនោះមានរដ្ឋាភិបាល សមគ្គី ជាតិសាស្ត្រ GNA ទទួលបានការ គាំទ្រ ពីអង្គការសហប្រជាជាតិដឹកនាំ ដោយ នាយករដ្ឋមន្ត្រី Fayez Serraj និង រដ្ឋាភិបាល នៅភាគខាងកើត ប្រទេសនេះ ដឹកនាំដោយនាយករដ្ឋមន្ត្រី KhalifaHaftar៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print