លោក ឃួង ស្រេង ៖ សម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា នៅវត្ដនាគវន័ ចំណាយថវិកាអស់ជាង៤លានដុល្លារ ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រីតំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានចូលរួមជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា ស្ថិតនៅវត្ដនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដោយចំណាយថវិកាអស់ជាង៤ លានដុល្លារ រួមមាន សមិទ្ធផល មហាកុដិព្រះចៅ អធិការ១ខ្នង ,សាលាឆន្ទ័, សាលាបុណ្យ,កុដិតាជី, យាយជី, ផ្លូវបេតុង, បង្គោលភ្លើង និងរបងព័ទជុំវិញ ដែល ជួយឧត្ថម្ភថវិកាពីសម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុនសែន និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវត្តនាគវ័ន បានមកពីសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទជិតឆ្ងាយ កាលពីព្រឹកថ្ងៃអង្គារ៏ ៩រោចខែស្រាពណ៏ ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបាន យកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីដឹកនាំនាវាកម្ពុជា ឲ្យមាន
ការរីកចម្រើន លើគ្រប់វិស័យ។ វិស័យព្រះពុទ្ធសាសនាបានរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចជាតិ ការជួយកាត់បន្ថយ ភាពក្រីក្រ។ វិស័ព្រះពុទ្ធសាសនា ទីវត្ដអារាម គឺជាថ្នាលបណ្តុះបណ្ដាល ព្រះសង្ឃ និងគ្រហស្ថ ដែលជាកូនចៅ ប្រជាពលរដ្ឋក្រីក្រ របស់យើងទាំងអស់គ្នា ។ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមកសាងផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមពិសេសជាកន្លែងអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទនិងមហាជនទូទៅ ឲ្យបានចំណេះដឹងខ្ពង់ខ្ពស់ទៅថ្ងៃអនាគត ជូនកូនចៅជំនាន់ក្រោយៗរបស់យើងផងដែរ។
លោកបានបញ្ជាក់ថាក៖ សព្វថ្ងៃនេះប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស ។ ប្រជាពលរដ្ឋរស់នៅ ក្រោមដំបូលសុខសន្តិភាព។ ប្រទេសជាតិមានសុខសន្តិភាពទើបយើង មានឱកាសគ្រប់ គ្រាន់ក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

សូមបញ្ជាក់ថា៖ នៅមុនដំណើរការនៃពិធីខាងលើនេះ ពោលគឺកាលពី ព្រឹកថ្ងៃ៨រោចខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក្ត ព .ស. ២៥៦២ ត្រូវនឹងថ្ងៃច័ន្ទទី០៣ខែកញ្ញាឆ្នាំ២០១៨នេះ រដ្ឋបាលសាលាខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុន ដឿន អភិបាលខណ្ឌទួលគោក លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង និងមន្ត្រីរាជការ ការិយាល័យ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្តនាគវ័ន បានរៀបចំពិធីក្រុងពាលីតាមបែបសាសនាមួយ ដើម្បី សុំសេចក្តីសុខ សេចក្តីចំរើននៃពិធីសម្ពោធនេះផងដែរ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print