ម្នាក់រងបួសធ្ងន់និងម្នាក់ទៀតបាត់បង់ជីវិត ករណីគ្រោះថ្នាក់ផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ប៉ោយប៉ែត:បុរសម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ចំណែកបុរសវ័យចំណាស់ម្នាក់ផ្សេងទៀតបានលង់ទឹកស្លាប់ ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០១៨ នៅស្រុកភ្នំស្រុក ។

លោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីមានករណីគ្រោះថ្នាក់ចរាចកើតឡើងនៅចំណុចភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក រវាងម៉ូតូបុក គោយន្តកន្ត្រៃ ដឹកចំរឹងឈើ ។មុនពេលកើតហេតុ មានគោយន្ត១គ្រឿងម៉ាកស្យ៉ាមគូបូតា ធ្វើដំណើរពីជើងទៅត្បូងដែលបើកបរដោយម្ចាស់ឈ្មោះបូក ទីន ភេទប្រុសអាយុ ២៣ ឆ្នាំនៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក។ពេលបើកមកដល់ចំណុចមុខផ្ទះឈ្មោះទេព មិន ក៏ឈប់ចតដើម្បីចាក់ប្រេងម៉ាស៊ុត។ស្របពេលនោះ មានម៉ូតូ១គ្រឿងម៉ាកហុងដាពាក់ស្លាកលេខសៀមរ1I.9072 បើកបរដោយឈ្មោះចាន់ គ្រាស ភេទប្រុសអាយុ៤៩ឆ្នាំ នៅភូមិខ្នាំង ឃុំណាំតៅធ្វើដំណើរច្រាសទិសគ្នាពីត្បូងទៅទិសខាងជើងដល់ចំណុចខាងលើក៏បុកនិងគោយន្តកន្ត្រៃដែលឈប់ចតចាក់ប្រេងម៉ាស៊ូត បណ្តាលអោយរបួសធ្ងន់អ្នកបើកមូតូ បាក់ជើងស្តាំ និងបែកលលាដ៍ក្បាលខាងស្តាំ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទបង្អែកភ្នំស្រុក។ចំពោះម៉ូតូនិងគោយន្តសមត្ថកិច្ចបានយកមករក្សាទុក ដើម្បីចាំធ្វើ ការដោះស្រាយនៅពេលក្រោយ។

លោកអធិការបានបញ្ជាក់ទៀតថា៖ នៅថ្ងៃនេះដែរ ក៏មានករណីមនុស្សលង់ទឺកស្លាប់ម្នាក់កើតទ្បើងនៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ជនរងគ្រោះមានឈ្មោះ សុខ ពេក ភេទប្រុសអាយុ៦៥ ឆ្នាំ នៅភូមិ ថ្មីខាងត្បូង ឃុំណាំតៅ ។ដោយមុនពេលកើតហេតុជនរងគ្រោះបានទៅដាក់ម៉ោងនៅវាលស្រែខាងកើតភូមិ ពេលទៅដល់ប្រទ្បាយមេក៏ចុះឆ្លង បណ្តាលឲ្យក៏លងទឹកស្លាប់តែម្តង សពជនរងគ្រោះបានរកឃើញនៅវេលាម៉ោង៧និង៤៤នាទីយប់ សពត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print