ឱជីវិត….រន្ធត់ណាស់ ដាច់ខ្សែរ៉តកន្ត្រកយោង ស្លាប់កម្មករ ៤នាក់ ទាំងព្រឹកព្រលឹម

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កម្មករសំណង់ ចំនួន ៤នាក់ បានស្លាប់ និងម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ដោយសារ ដាច់ខ្សែរ៉ត ពេលដែលពួកគេ ជិះខ្សែរ៉ត ឡើងទៅជាន់ទី១២ ដើម្បីធ្វើការងារ ពេលទៅដល់ ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត បណ្តាលឱ្យធ្លាក់ ចុះមកក្រោម បុកជាមួយដែក កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋាន មួយកន្លែង ជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ ទី១-ឈ្មោះ ថោន កក ភេទប្រុស អាយុ ១៩ឆ្នាំ ទី២-ឈ្មោះ បូរី ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣-ឈ្មោះ ប្រាក់ ខឿន ភេទប្រុស អាយុ ៣២ឆ្នាំ ទី៤-ឈ្មោះ លឹម វែង ភេទប្រុស អាយុ ១៨ឆ្នាំ និងអ្នករងរបួសធ្ងន់ ទី៥. ឈ្មោះ តន អាយុ ៣២ឆ្នាំ ទាំងអស់គ្នា ស្នាក់នៅ បណ្តោះអាសន្ន កន្លែងកើតហេតុ ខាងលើ។ សាក្សីបានឲ្យដឹងថា ពេលកន្ត្រកយោង ឡើងដល់ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត ធ្លាក់ចុះមកដីវិញ បណ្តាលឱ្យបុកប៉ះចំនឹងដែក នៅខាងក្រោម ធ្វើឱ្យអ្នកខ្លះ បាក់ដៃជើង និងបាក់ក ស្លាប់ភ្លាមៗចំនួន ៣នាក់ និងរងរបួសធ្ងន់ ២នាក់ លុះបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ក៏បានស្លាប់បន្ថែមម្នាក់ទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print