ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលមួ យរូបបានរងរបួសបាក់ជើងធ្ងន់ធ្ងន់ ហើយត្រូវបានរថយន្តសាមុយរបស់គ្លី និកឯកជនដឹកយកទៅសង្គ្រោះភ្លា មៗខណៈដែលជិះម៉ូតូម្នាក់ឯងហើយត្ រូវបានរថយន្តមិនស្គាល់ម៉ាកបើ កបញ្ច្រាសទិសបុកចំពីមុខយ៉ាងពេ ញទំហឹងបណ្តាលអោយអូសជាច្រើនម៉ែត្ រ ក្រោយបង្កហេតុរួចតៃកុងរថយន្តបា នបន្ថែមល្បឿនរត់គេចខ្លួនទៅទិសខា ងកើតបាត់ស្រមោល កាលពីវេលាម៉ោង០១និង៣៥នាទីរសៀលថ្ ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨នៅលើកំណា ត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេ ខ៣៩ទៅលេខ៤០ស្ថិតនៅក្នុងភូមិវល្ លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលរងគ្រោះមានឈ្មោះ លូ វណ្ណារិទ្ធ អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសបាក់ជើងធ្ងន់ធ្ងរជិះម៉ូតូ ម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេ ញ1HA1098 បានបើកបរតាមបណ្តោយផ្លូវជាតិលេ ខ៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខា ងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេ តុខាងលើ ស្រាប់តែមានរថយន្តដឹកដីមិនស្គា ល់ម៉ាកមួយគ្រឿងដែលបើកបរបញ្ច្រា សទិសគ្នាបុកចំពីមុខយ៉ាងពេញទំហឹ ងបណ្តាលអោយអូសជាច្រើនម៉ែត្រផងដែ រ។បន្ទាប់ពីឃើញមន្ត្រីនគរបា លរងរបួសខាងលើរួចមកតៃកុងរថយន្តបា នបន្ថែមល្បឿនរត់គេចបាត់។
ក្រោយកើ តហេតុរថយន្តសង្រ្គោះបានដឹ កជនរងគ្រោះទៅព្យាបាល នគរ បាលជំនាញចុះធ្វើការវាស់វែងយកម៉ូ តូដែលរងការខូចខាតស្ទើរតែទាំងស្ រុងនោះទៅរក្សាទុករង់ចាំសាច់ញាតិ មកទទួលយក៕សេនាស័ក្តិ