បុរស៣នាក់បើកម៉ូតូសណ្ដោងរុឺម៉កឌុបគ្នាយ៉ាងលឿនជ្រុលទៅបុកដើមឈើបណ្ដាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់

ចែករំលែក៖

         ភ្នំពេញ ៖ បុរស៣នាក់បើករុឺម៉កម៉ូតូឌុបគ្នាយ៉ាងលឿន ស្រាប់តែជ្រុលចង្កូតទៅបុកដើមឈើពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត​ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលនៅត្រង់ចំណុចស្ទុបបំបែកជា៥ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសរងគ្រោះ៣នាក់ បានបើកម៉ូតូសណ្ដោងរុឺម៉កឌុបគ្នាតាមបណ្ដោយផ្លូវលេខ២៧១ទិសដៅពីត្បួងទៅជើង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកដើមឈើនៅចញ្ចើមផ្លូវបណ្ដាលឲ្យម៉ូតូសណ្ដោងរុឺម៉ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រួមទាំងបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ២នាក់ដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន សុខ លាភមេត្រី ដឹកយកទៅព្យាបាល ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយឃើញពុំមានខូចខាតដល់សម្បត្តិរដ្ឋ ទើបប្រគល់ម៉ូតូរុឺម៉កសណ្ដោងឲ្យទៅសាច់ញាតិជនរងគ្រោះយកទៅជួសជុលដោយខ្លួនឯង៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print