លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលានៅក្នុងអាណត្តិទី៦ របស់រដ្ឋាភិបាលថ្មី

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញពាក់ព័ន្ធ ទាំងអស់ត្រូវ
ផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ឲ្យបានលឿននិងទាន់ពេលវេលា សម្រាប់អាណត្តិទី៦ របស់រដ្ឋាភិបាលថ្មី នេះ ដោយសារតែប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ រាជរដ្ឋាភិ បាលថ្មីនេះ រហូតដល់១២៥កៅអី ។

លោក ឃួង ស្រេង បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំ
ស្តីពីការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ១០រោច ខែស្រាពណ៏ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៥ កញ្ញា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធនិងកម្លាំងមានសមត្ថកិច្ចប៉ូលីសមូលដ្ឋានផងដែរ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ ដើម្បីឲ្យប្រជាប្រជាពលរដ្ឋគាំទ្រយើង យើងត្រូវធ្វើអីខ្លះជូនពួកគាត់ មានទាំង ប៉ូលីស ម៉េអ៊ឹម ខណ្ឌ សង្កាត់ មានន័យថា យើងត្រូវបម្រើ
ពួកគាត់ទៅតាមតួនាទី ដែលយើងជួយគាត់បាន ។ ការផ្តល់សេវាយឺតយ៉ាវ ត្រូវតែបញ្ចប់ ដើម្បីបង្កើនការទុកចិត្តពីប្រជាពលរដ្ឋ ។ ក្នុងនាមយើងជាអ្នកបំរើ ត្រូវបំរើរាស្រ្តឲ្យរាស្ត្រពេញចិត្ត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ពន្ធប្រថាប់ត្រា ការផ្ទេរផ្ទូរអចលនទ្រព្យជាដើម ត្រូវតែផ្តល់ជូននិងជួយសម្រួលឲ្យពួកគាត់បានលឿននិងទាន់ពេល ។

លោកបន្តថា ៖ ការលើកលែងការបង់ព័ន្ធប្រថាប់ត្រា ច្រើនដងមកនៅតែម្តងនេះ វាបានដល់ណាហើយ ហើយពួកគាត់បានធ្វើហើយឬនៅ បើដឹងថានៅ ត្រូវប្រាប់គាត់និងសម្រួលកាេងារនេះជូនគាត់ ព្រោះថា នៅថ្ងៃទី៣១ ធ្នូ ២០១៨ខាងមុខនេះ វានឹងហួសការកំណត់នៃការលើកលែងការបង់ពន្ធនេះហើយ ។ បើយើងបំរើចំគោលដៅ ដែលពួកគាត់ចង់បាន នោះគាត់លេងនិយាយអាក្រក់ពីយើងហើយ ។

លោក សារិន វណ្ណា ប្រធានមន្ទីរដែនដី រាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ មន្ទីរដែនដី បានធ្វើការ គ្រប់វិស័យ ជាការងារអន្តរវិស័យ ដោយយើងជាអ្នកបំរើប្រជាពលរដ្ឋត្រូវបំរើប្រជាពលរដ្ឋហើយ ។
លោកបានបញ្ជាក់ថា៖ មុននិងក្រោយ ការបោះឆ្នោត យើងបានធ្វើការងារជាច្រើនដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះបានផ្តល់ជូនបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ១២៣៧ក្បាលដីហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋដែលមានជីវភាពមធ្យមកំរិតទៀប ទៅជាប្រជាពលរដ្ឋដែលមានជីវភាពមធ្យមកំរិតខ្ពស់ ។ នេះក៏ជាចំណុចល្អមួយដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនរហូតដល់បាន១២៥កៅកី ។

លោកបន្តទៀតថា ៖ ក្នុងចំណោមបុរីទាំង១៨៩បុរីនៅក្នុងរាជធានីពេញភ្នំពេញ មន្ទីរបានជំរុញឲ្យធ្វើប័ណ្ណកម្មសិទ្ធិ បានមួយចំនួនហើយ មួយចំនួនទៀតនៅមិនទាន់ធ្វើ ដូច្នេះយើងត្រូវរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋនិងបង្កើតប្រាក់ចំណូលពន្ធចូលរដ្ឋផងដែរ ។ ដូច្នេះ ខណ្ឌទាំងអស់ ត្រូវ កំណត់ដែនដីរបស់ខ្លួនគ្រប់គ្រងឲ្យបានច្បាស់លាស់ រវាងដីរបស់រដ្ឋនិងដីឯកជនជៀសវាង ការធ្វើប្លង់រួចហើយ នៅតែខុស ឬត្រួតស៊ីគ្នា ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print