ចិនទៀតហើយ បើករថយន្តបុកម៉ូតូបញ្ច្រាសគ្នា របួសធ្ងន់២នាក់ ក្បែរស្ពានហាយវ៉េ ទន្លេវៃគោ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ បែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូមួយគ្រឿង បុកជាមួយរថយន្តដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកលក់ដូរ និងអ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

យោងតាមសាក្សីក្បែរកន្លែងកើតហេតុបានប្រាប់កាសែតនគរវត្តដឹងថា មុនដំបូងគេឃើញបុរស២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណបានជិះម៉ូតូម៉ាកZOOMER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GP០០០២ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ពីទិសខាងកើត មកលិច ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AV៥៧៣៦ បើកបរដោយបុរសជនជាតិចិនម្នាក់ មិនត្រូវបានស្គាល់ឈ្មោះ ធ្វើដំណើរពីលិចមកកើត បុកគ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងយករថយន្តមកដឹងបុរសទាំង២នាក់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងឃាត់ខ្លួនបុរសជាជនជាតិចិន ដែលបើករថយន្តបង្ក ហើយបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។

សមត្ថកិច្ចវាស់វែងរកខុសត្រូវ និងអូសម៉ូតូ និងរថយន្តមកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print