សមត្ថកិច្ចឃាត់ខ្លួនមនុស្សម្នាក់ករណីបើកលេងល្បែងស៊ីសង(កត់ឆ្នោតវៀតណាម)ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ សមត្ថកិច្ច ខណ្ឌសែនសុខឃាត់ខ្លួនមនុស្សម្នាក់ករណីបើកលេងល្បែងស៊ីសង(កត់ឆ្នោតវៀតណាម) ខុសច្បាប់ដកហូតវត្ថុតាងល្មើសមួយចំនួន។កាលពីនៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង ១៥ និង១០នាទី នៅចំណុចបន្ទប់ជួល ផ្ទះលេខ៣០៦ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្តកិច្ចប្រាបថា ជនសង្ស័យ ឈ្មោះ កែវ ចាន់នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៣០៦ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
សម្ភារៈបន្សល់ទុក ៖ ក្រដាសកាត់ឆ្នោតមួយចំនួន , ម៉ាស៊ីនគិតលេខចំនួន០១ , ប្រដាប់អុកលេខចំនួន០១ , បិកចំនួន០១ , ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកហូវី , លុយរៀលចំនួន៣៣៥.០០០រៀល និងប្រាក់ដុល្លាចំនួន ៣២ដុល្លា

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខ បានអោយដឹថា មុនពេលកើតហេតុ កម្លាំងជំនាញ របស់អធិការដ្ឋានគរបាលខណ្ឌសែនសុខ ក្តាប់បានថានៅចំណុចកើតហេតុខាងលើ ថាមានបើកលេងល្បែងស៊ីសង (កត់ឆ្នោតវៀតណាម) បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកធ្វើការសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខតែម្តង ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print