ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម 2 នាក់ពាក់ព័ន្ធករណី លួចកាច់កញ្ចក់រថយន្តបានហើយរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងបែកមុខមាត់រួចប្រគល់អោយទៅកម្លាំងនគរបាលខណ្ឌ៧មករា ចំណែកជនសង្ស័យម្នាក់បាន ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែមង្ត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃ ពុធទី៥ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតផ្សារញ៉ែ តាមបណ្តោយផ្លូវ២១៥ កែងនិវផ្លូវ១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្សយ័មានឈ្មោះសួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុមាន ម្ចាស់រថយន្តម៉ាក TUNDRAមួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AV-7758បើកមកចតនៅចំណុចកើតហេតុខាងលើដើម្បីចូលទៅផឹកសុីស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះមកឈប់ក្បែររថយន្តរួចបានធ្វើសកម្មភាពកាច់ កញ្ចក់រថយន្តផ្នែកខាងឆ្វេងបានសម្រេចហើយក៏បាននាំគ្នាឡើងជិះគេចខ្លួនស្រាប់តែត្រូវសន្តិសុខដែរយាមនៅក្បែរបោះ បានឃើញបានស្រែកថាចោរៗត្រូវបាន ប្រជាពលរដ្ឋឃើញហេតុការនេះបាននាំគ្នាពទ្វ័ចាប់បានម្នាក់ វាយបែកមុខមាត់រួចប្រគល់អោយទៅកម្លាំងនគរបាលខណ្ឌ៧មករា ចំណែកជនសង្ស័យម្នាក់ ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែមង្ត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់វាលវង់បញ្ជូនខ្លួនទៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីចាក់ការតាមច្បាប់ ៕ ស រស្មី