ភ្ជាប់ពាក្យជាមួយអាណិកជនភ្លាម ស៊ូ ដាណេបើកហាងថ្មីភ្លែត

ចែករំលែក៖

ភ្នំពេញ៖ នាថការីរបាំ និងជាតារាចម្រៀងមនោសញ្ចេតនាកញ្ញាស៊ូ ដាណេបានភ្ជាប់ពាក្យស្ងាត់ៗកាលពីសប្តាហ៍មុនជាមួយបុរសអាណិកជនខ្មែរអាមេរិកកាំងម្នាក់ ។ ភ្ជាប់ពាក្យមិនបានប៉ុន្មានថ្ងៃផងស្រាប់តែតារាស្រីពហុជំនាញរូបនេះប្រកាសបើកដំណើរការហាងកាហ្វេ និងផឹកស៊ីមួយកន្លែងភ្លាមៗផងដែរ ។

ការប្រកាសបើកហាងយីហោធម្មជាតិកាហ្វេជាផ្លូវការរបស់នាងធ្វើឡើងកាលពីរាត្រីថ្ងៃទី៥ ខែកញ្ញា នេះនៅទីតាំងមួយកន្លែងដែលហាងតាមបណ្តោយផ្លូវត្រសក់ផ្អែមជិតកន្លែងលក់ដូង ។ តារាស្រីរូបនេះបញ្ជាក់ថា តាមពិតហាងនាងបើកដំណើរកាលកាលពីចុងខែសីហាកន្លងទៅមកម្ល៉េះទើបតែថ្ងៃនេះមានឱកាសបើកសម្ពោធជាផ្លូវការដោយមានវត្តមានមានសិល្បករជិតដិតមួយចំនួនប៉ុណ្ណោះចូលរួម ។ នាងបញ្ជាក់ថា ហាងនេះនាងមានភាគហ៊ុនផ្ទាល់រួមជាមួយមិត្តភ័ក្កិនាងម្នាក់ ។ នាងបន្តថានាងស្រឡាញ់អាជីពថ្មីនេះយូរមកហើយដោយគិតថាថ្ងៃណាមានឱកាស និងបង្កើតមុខរបរបើកហាងហូបចុកមានស្រាខ្លះៗកំដរ និងតន្ត្រីកម្សាន្ត ។

នាងអះអាងទៀតថាដោយសារតែនាងមានរូបភាពថ្មីៗចូលព្រមគ្នាទើបភ្ជាប់ពាក្យ និងបើកហាងរកស៊ីបែបនេះទើបគិតក្នុងចិត្តរួចជាស្រេចដោយពិភាក្សាជាមួយអនាគតស្វាមីពន្យាពេលរៀបការមិនឆាប់ឡើយគឺពង្រឹងកន្លែងរកស៊ីសិន ។ នាងគ្រោងចូលរោងការនៅអំឡុងខែកក្កដាឆ្នាំ២០១៩ដែលជាពេលវេលាយូរគួរសមហើយមិនរំពឹងថាយើង ទាំងពីរមានបញ្ហាអ្វីឡើយក្នុងពេលអារម្មណ៍យល់ចិត្តគ្នាកាន់តែមានការយល់ជ្រៅធ្វើអ្វីៗសុទ្ឋតែកើតចេញពីការសម្រេចចិត្តដូចគ្នា ។

កញ្ញាស៊ូ ដាណេឈ្មោះពិតឆោម ច័ន្ទណេតបើទោះជារៀបការហើយចេញទៅសាងជីវិតថ្មីជាមួយស្វាមីបណ្តូលចិត្តក៏តារារូបនេះគ្រោងមករស់នៅក្នុងស្រុកវិញជាមួយការបង្កើតមុខជំនួញដែលចូលចិត្ត ។ តារារូបនេះត្រូវបានមហាជន និងអ្នកសិល្បៈសរសើរថាជាតារាមានជំនាញសិល្បៈច្រើនក្រៅពីមានសំឡេងច្រៀងស្រដៀងអ្នកស្រីប៉ែន រ៉ន ក៍ចេះខាងរាំរបាំបុរាណ ប្រពៃណី ចម្រៀងយីកេ មហោរី និងស្មូត្រជាដើមធ្វើឲនាងឧស្សាហ៍ឆក់ឱកាសទៅសម្តែងនៅក្រៅប្រទេសជាហូរហែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print