ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយសារព្យុះនៅក្នុងប្រទេសជប៉ុន

ចែករំលែក៖

ព្យុះកំណាច កំពុងតែបក់បោកទៅលើ ប្រទេសជប៉ុន បណ្តាលឲ្យមានអ្នកស្លាប់ កើនឡើងជាបន្តបន្ទាប់ និងបង្កការកកស្ទះដល់ពលរដ្ឋមិនអាចធ្វើដំណើរ បានឡើយ ទាំងផ្លូវរថភ្លើងនិងផ្លូវ អាកាស។

សារព័ត៌មានរ៉យទ័របានដកស្រង់របាយការណ៍ចុងក្រោយ របស់អាជ្ញាធរជប៉ុននៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងដ៏កំណាច ឈ្មោះ ចេប៊ី (Jebi) បាន វាយប្រហារ តំបន់ភាគខាងលិចនៃប្រទេសកាលពីថ្ងៃ អង្គារ បានកើនដល់០៩នាក់ហើយ ខណៈ អ្នកដំណើរជាង ៣.០០០នាក់ ដែលជាប់គាំងនៅឯអាកាសយានដ្ឋានមួយកន្លែង ត្រូវបានជម្លៀសចេញតាមទូកជាច្រើន គ្រឿង។

អាជ្ញាធរជប៉ុនបានបញ្ជាក់ទៀតថា ព្យុះ ទីហ្វុង Jebi ក៏បានបង្កជាទឹកជំនន់ និង គ្រោះរអិលបាក់ដីផងដែរ ស្របពេលជើង ហោះហើរច្រើនជាង ៧០០ ត្រូវបានលុប ចោល។ អាជ្ញាធរបានជម្លៀសភ្ញៀវទេសចរ ជាង ៣,០០០នាក់ តាមទូកជាច្រើនគ្រឿង ចេញពីអាកាសយានដ្ឋាន កាន់សៃ (Kansai) ទៅកាន់តំបន់មួយស្ថិតនៅក្បែរអាកាសយានដ្ឋាន កូបេ (Kobe) នៅព្រឹកថ្ងៃពុធនេះ ហើយអាកាសយានដ្ឋាន Kansai អាចនឹង ត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីរៀបចំឲ្យបើកដំណើរការឡើងវិញ។

គួរជម្រាបថា ព្យុះទីហ្វុង Jebi ដែលមាន កម្លាំងខ្យល់បក់ ២០៨គីឡូម៉ែត្រក្នុង មួយម៉ោង បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអគារជាច្រើនខ្នង ហើយវាគឺជាព្យុះដ៏ មានឥទ្ធិពលបំផុត ដែលវាយប្រហារលើ ប្រទេសជប៉ុនក្នុងរយៈពេល ២៥ឆ្នាំមកនេះ និងបណ្ដាលឱ្យប្រជាជន ១,៤៥លាននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុងអូសាកា និងតំបន់ស្ថិតនៅជុំវិញគិតត្រឹមម៉ោង ៧និង៣០នាទីព្រឹកថ្ងៃពុធនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print