បុរសវ័យចំណាសចង.ក ធ្វើអត្តឃាតមិនដឹងមូលហេតុបន្ទាប់ពីផឹកស្រាស្រវឹងខ្លាំង

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសវ័ចំណាស់ម្នាក់បានធ្វើអត្តឃាត(ចងករ)សម្លាប់ខ្លួនដោយមិនដឹងមូលហេតុនៅក្នុងចំការស្វាយចន្ទីខាងក្រោយផ្ទះ។

ហេតុការណ៍បុរសចងកធ្វើអត្តឃាតនេះបានបង្ករឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩.៥៣នាទីព្រឹកថ្ងៃពុធ១០ រោចខែស្រាពណ៌ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨នៅត្រង់ចំណុចចំការស្វាយចាន្ទីក្រោយផ្ទះចំងាយ២០០ម៉ែត្រស្ថិតភូមិកាម៉ែនឃំុសាមគ្គីស្រុកអូរជុំខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះចងកស្លាប់នោះឈ្មោះត្វែត ញី អាយុ៥៥ឆ្នាំ ភេទប្រុស ជនជាតិទំពួនរស់នៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុជនរងគ្រោះផឹកស្រាស្រវឹងយ៉ាងខ្លាំងលុះព្រឹកឡើងស្រាប់តែគេប្រទះឃើញចងកស្លាប់តែម្តង។

បន្ទាប់ពីមានការភ្ញាក់ផ្អើលក្នុងហេតុការណ៍ខាងលើនោះសមត្ថកិច្ចមូលដ្ឋាននិងនគបាលបច្ចេកទេសជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យបញ្ជាក់ថាបុរស់ាងលើពិតជាបានចងកធ្វើអត្តឃាតពិតប្រាកដមែន។

ក្រោយពីពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សាកសពឱ្យសាច់ញ្ញាត្តិធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print