ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ទីលានបាល់ទាត់មួយកន្លែង នៅចំណុចខាងក្រោយបរិវេណវិទ្យាល័យខ្លាកូន ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលផ្តួចផ្តើមសាងសង់និងរៀបចំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល៉ទាត់កម្ពុជា ។ ចំពោះការសាងសង់ទីលានបាល់ទាត់នេះ គឺជាគោលការណ៏របស់សហពន្ធ័កីឡាបាល់ទាត់កម្ពុជា តម្រូវអោយមានគ្រប់ទូទាំង ២៥រាជធានី-ខេត្ត ដែលជាសាលាតម្រង់ទិសសម្រាប់កីឡាករបាល់ទាត់ U-15 និង U-17 ធ្វើការហ្វឹកហាត់ ដើម្បីឈានទៅចូលរួមប្រកួតក្នុងកម្មវិធីសុីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជានិងក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាស៊ីហ្គេមនាពេលខាងមុខ ។ ដែលជាលទ្ធផល បានត្រាសេនីវ៉ូដី និងបានកំពុងរៀបចំប្រព័ន្ធបង្ហូរទឹកជុំវិញបរិវេណទីលានផងដែរ៕
ដោយ៖ ហុឹម សសម