ផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នាយកកូនកាំបិតចាក់ទៅលើបុរសម្នាក់បណ្ដាលឲ្យរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីផឹកស្រាជាមួយគ្នារហូតស្រវឹងស្រឿងបង្កជាទំនាស់ពាក្យសម្ដីទ្រាំពុំបានធ្វើឲ្យបុរសម្នាក់យកកូនកាំបិតចាក់ទៅលើគូកនរបស់ខ្លួនដែលអង្គុយផឹកជាមួយគ្នាបណ្ដាលឲ្យរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី ត្រ់ងចំណុចសួនច្បារមាត់ស្ទឹង ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ សា តាម ភេទប្រុស អាយុ៥៧ឆ្នាំ (មានរបួសស្នាម១កន្លែងត្រង់បាតដៃខាងស្តាំ) រីឯជនរងគ្រោះឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ (មានរបួសស្នាម៣កន្លែង ត្រង់កញ្ចឹងក១កន្លែង ,ខ្នង១កន្លែង និងកំភួនដៃខាងឆ្វេង១កន្លែង) ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ចំណែកវត្ថុតាងដកហូតបានមានកូនកាំបិតចុងស្រួច១ មានប្រវែង២០សង់ទីម៉ែត្រ (ជារបស់ជនសង្ស័យ) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាម្នាក់ឯងនៅផ្ទះរបស់ខ្លួនអស់កន្លះលីត្រ បន្ទាប់ពីផឹករួច ជនសង្ស័យក៏ដើរកំសាន្ដលេងនៅសួនច្បារមាត់ស្ទឹងតាខ្មៅ ខណៈនោះក៏ឃើញជនរងគ្រោះកំពុងអង្គុយផឹកស្រាជាមួយមិត្តភក្ដិម្នាក់ទៀត នៅលើបង់សម្រាប់អង្គុយលេង ភ្លាមនោះជនសង្ស័យក៏ដើរចូលទៅផឹកជាមួយអស់មួយកែវ រួចក៏និយាយទាស់ពាក្យសំដីគ្នា ធ្វើឲ្យជនសង្ស័យនិងជនរងគ្រោះប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យក៏បានយកកូនកាំបិតចាក់លើជនរងគ្រោះចំនួន៣កន្លែងត្រង់កញ្ចឹងក១កន្លែង ,ខ្នង១កន្លែង និងកំភួនដៃខាងឆ្វេង១កន្លែង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ បង្កឲ្យមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងនិងដល់សមត្ថកិច្ចចុះមកធ្វើការចាប់ខ្លួនជនសង្ស័យ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print